header ads

Sponsor

ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគមមគ្គុទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជន អំពីការកាត់ដើមឈើ និងសម្អាតដើមឈើ ដែលផ្តល់ហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ។

បើតាមសេចក្តីជូនដំណឹងដដែល ការកាត់ដើមឈើនៅក្នុងតំបន់រមណីយដ្ឋាន ដើម្បីធានាដល់សុវត្ថិភាពទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងតំបន់ដែលគ្រប់គ្រប់ដោយអាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីទីតាំងដែលត្រូវកាត់ មានដូចជា កាត់ដើមឈើងាប់ចំនួន ៣ដើម ស្ថិតនៅក្នុងភូមិគរក្រៅ ក្រុងសៀមរាប កាត់ដើមត្រាងដំរី ១ដើម ដែលមានហានិភ័យខ្ពស់ ស្ថិតនៅប្រាសាទបាយ័ន កាត់ដើមឈើចំនួន២ដើម កាត់មែកឈើចំនួន៤ដើម ក្នុងប្រាសាទតាព្រហ្ម កាត់ដើមឈើចំនួន៧ដើម និងកាត់មែកឈើចំនួន៦ដើម ស្ថិតក្នុងបរិវេណប្រាសាទបន្ទាយស្រី កាត់ដើមឈើចំនួន១ដើម ស្ថិតក្នុងប្រាសាទព្រះខ័ន និងកាត់សម្អាតដើមឈើចំនួន ៣ដើមស្ថិត នៅប្រាសាបន្ទាយក្តី ។

អជ្ញាធរជាតិអប្សារា បានបន្ថែមថា ការអនុវត្តការងារខាងលើចាប់ផ្តើមពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ តទៅរហូតចប់ភារកិច្ច ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post