header ads

Sponsor

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែមិថុនា ២០២០នេះ ចាប់បានរថយន្តដឹកគ្រឿងក្នុងជ្រូកចម្រុះខុសច្បាប់ចំនួន ៥៤០គីឡូក្រាម ស្ថិតនៅចំណុចខាងកើតស្ពានទឹកថ្លា ភូមិទឹកថ្លា  សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ចាប សុផាឬទ្ធិ ស្នងការរងផែនការការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងការិយាល័យនគរបាលឃាត់រថយន្តដឹកគ្រឿងក្នុងជ្រូក ម៉ាក TOYOTA SIENNA ពណ៌ផ្ទៃមេឃ ផលិតនៅឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7392 ដែលបានដឹកជញ្ជូនគ្រឿងក្នុងជ្រូកចម្រុះ ដោយគ្មានច្បាប់អនុញ្ញាត និងដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

គ្រឿងក្នុងជ្រូកចម្រុះទាំងនោះ  កម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការដុតកម្ទេចចោល៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post