header ads

Sponsor

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខេត្តសហការ បង្ក្រាបទីតាំងលួចផលិតបារីក្លែងក្លាយ របស់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយដកហូតបារីជាង១០០០ប៊ិច និងម៉ាស៊ីនផលិត២គ្រឿងផងដែរ។

នេះបើតាម លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ។

លោកបានឱ្យដឹងថា ដោយលើកឡើងអំពីករណីបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយរបស់ជនជាតិចិន ក្នុងស្រុកភ្នំស្រួចនោះថា មកទល់ពេលនេះកម្លាំងជំនាញសហការជាមួយអយ្យការ គណៈកម្មាធិការកំពុងតែស្រាវជ្រាវ និងសាកសួរករណីនេះយ៉ាងល្អិតល្អន់ ហើយនឹងចេញលទ្ធផលក្នុងពេលឆាប់ៗខាងមុខ។

លោកអភិបាលរងបានបន្តថាការបង្ក្រាបនេះតាំងពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០មកម្លេះ ក្នុងនាមតំណាងអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជ័យ រិទ្ធី អនុប្រធានលេខាធិការដ្ឋានក្រោមការសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរទីតាំងផលិតបារីក្លែងក្លាយ មួយកន្លែងស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច។ម្ចាស់ទីតាំងគឺកំពុងធ្វើការស្រាវជ្រាវ ដោយបានជួយដីខាងលើទៅអោយជនជាតិចិន ពេលនោះសមត្ថកិច្ចបានធ្វើការសាកសួរជនជាតិចិន ចំនួន០៧ផងដែររួចក៏អោយត្រឡប់ទៅវិញ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post