
ក្រសួងការបរទេសបញ្ជាក់ថា ចំពោះសមានចិត្តរបស់រដ្ឋាភិបាលជប៉ុននេះ រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រើប្រាស់ជំនួយសង្គ្រោះបន្ទាន់ទាំងនោះ ឱ្យមានប្រសិទ្ធភាព ដើម្បីដោះស្រាយគ្រោះមហន្តរាយសុខភាពជាសកលបណ្ដាលមកពីជំងឺកូវីដ១៩ និងដើម្បីស្ដារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយ ផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានានូវសុខុមាលភាពប្រជាជនកម្ពុជា៕ ផ្ដល់សិទ្ធិដោយ khmernas