header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមរយៈពេល ៥ខែដើមឆ្នាំ២០២០នេះ មានការធ្លាក់ចុះ ៨,១% ដោយសារការជះឥទ្ធិពលពីជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយ​របស់ស្ថាន​​ទូតវៀតណាមប្រចាំនៅកម្ពុជានៅថ្ងៃទី ១៦ ខែមិថុនា។

បើតាមស្ថានទូតវៀតណាម ដើមឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ចំនួន ២,១៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៨,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលក្នុងនោះការនាំចេញពីប្រទេសវៀតណាមចូលមកកម្ពុជាសម្រេចបាន ១,៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៦% និងការនាំចេញពីកម្ពុជា ចូលវៀតណាមសម្រេចបាន ៤៧៦លានដុល្លារអាមេរិកបានធ្លាក់ចុះ១៥%។

សម្រាប់មុខទំនិញដែលវៀតណាមនាំចូលមកកម្ពុជាមានដូចជា ដែកថែប ប្រេង បន្លែ ផ្លែឈើ ជី ហើយចំណែកឯទំនិញដែលកម្ពុជានាំចូលទៅប្រទេសវៀតណាមមានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្លឹកបារី ផ្លែចេក។

សូមរម្លឹកថា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានជិត ៥,៣លានដុល្លារ​អាមេរិក កើនឡើង១១% បើធៀបជាមួយឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញពីរប្រទេសវៀតណាមចូលប្រទេសកម្ពុជាសម្រេចបាន ៤,៤ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% និងនាំចូលពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម ៩០១លានដុល្លារអាមេរិក កើនឡើង៧%៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post