header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: ជនបរទេសទាំងឡាយណា ដែលមានបំណងចូលមកកម្ពុជា គឺពួកគេត្រូវតម្កល់ថវិកា ៣ពាន់ដុល្លារសម្រាប់​ថ្លៃ​ធ្វើតេស្ត​សុខភាព និង​ច​ត្តា​ឡី​ស័ក​ និងការ​ស្នាក់នៅ ហូបចុក។

នេះបើតាម លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦មិថុនា នេះ ។

លោកស្រីបន្តទៀតថា ក្រសួង​បានរៀបចំ​ដាក់​ប្រព័ន្ធ​ធនាគារឯកជន​នៅ​ព្រលានយន្តហោះ ដើម្បីឱ្យ​ជនបរទេស តម្កល់​លុយ​ទុក​ចំនួន​៣​ពាន់​ដុល្លារ សម្រាប់​ចំណាយ​លើ​ថ្លៃ​សេវា​សុខភាព​។​ 

បើតាមតារាងតម្លៃដែលកំណត់ឲ្យដោយក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៨ មិថុនា ថា សេវានេះ គឺ​រា​ប់ប​ញ្ជូ​ល​ទាំង​ថ្លៃ​ដឹកជញ្ជូន ថ្លៃ​អាហារ ថ្លៃ​ស្នាក់​នៅក្នុង​សណ្ឋាគារ ឬ​មណ្ឌល​សំចត ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ រួមទាំង​ការពិនិត្យ​ព្យាបាល​កូ​វីដ​-១៩(​ករណី​វិជ្ជមាន​) និង​សេវា​ព្យ​បាល​ជំងឺ​ប្រចាំកាយ​ផ្សេងទៀត​, សេវា​គ្រូពេទ្យ​, ថ្លៃ​បោកគក់ និង​សេវា​សន្តិសុខ​ផងដែរ​ ។

វិធានការណ៍នេះត្រូវបានអនុវត្តហើយ កាលពីថ្ងៃទី១៥ មិថុនា ម្សិលមិញ ៕

លោកស្រី ឱ វណ្ណឌី​ន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post