header ads

Sponsor

​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈកំពុង​ឈប់​ម៉ូតូនៅ​ភ្លេី​ង​ស្តុ​ប ស្រាប់តែ​អ្នកបើករថយន្ត​ដឹក​ខ្សាច់ ធុន​ធំ​មួយគ្រឿង​ មក​បុក​ និង​កិន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​ល្ងាច ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សព​ជនរងគ្រោះ​មានឈ្មោះ រស់ ភា​រុណ អាយុ​៣៣​ឆ្នាំ ជាជាង​ភ្លើង​រថយន្ត មាន​ប្រពន្ធ ​និង​កូន​២​នាក់ សព្វថ្ងៃ​ស្នាក់នៅ​ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ធ្វើដំណើរ​ដោយ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ ០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល​1R-0440 ។

​រថយន្ត​បង្ក មិន​ស្គាល់​ម៉ាក គ្រាន់តែ​សាក្សី​បញ្ជាក់ថា ជា​រថយន្ត​ប្រភេទ​ដឹក​ដី ឬ​ដឹក​ខ្សាច់ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កេី​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ បុរសរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ស្តុ​ប​បំបែក ជនរងគ្រោះ ក៏បាន​ឈប់​រង់ចាំ​ស្តុ​បពណ៌​ខៀវ ស្របពេលនោះក៏មាន​រថយន្ត​បង្ក​ធ្វើដំណើរ​មកពី​ក្រោយ ក៏បាន​បុក​កិន​ចំក្បាល ទាំង​ជនរងគ្រោះ​ពាក់មួក​សុវត្ថិភាព បណ្ដាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រីឯ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន គេចខ្លួន​បាត់ស្រមោល ដោយ​នៅសល់តែ​ជនរងគ្រោះ រួមជាមួយ​នឹង​ម៉ូតូនៅ​កន្លែងកើតហេតុ ។​

ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​ហេី​យ​បាន​ធ្វេី​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិយកទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​ឯ​ល្វាឯម ខេត្តកណ្តាល ។ ចំណែក​ម៉ូតូ​ជ​របស់​ជនរងគ្រោះ​ត្រូវបាន​យកទៅ​រក្សាទុកនៅ​អធិការ​ខណ្ឌមានជ័យ​៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post