header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញ៖ ​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការប្រើប្រាស់​អគ្គិសនី​នៅពេល​បច្ចុប្បន្នអស់ច្រើនជាង​មុន ព្រោះ​សមាជិក​ក្នុង​គ្រួសារ​នៅផ្ទះ​ច្រើនជាង​ចេញ​ក្រៅ​ លើសពីនេះ ពួកគេ​ក៏បាន​អំពាវនាវ ដល់​អគ្គិសនី​កម្ពុជា ជួយ​បញ្ចុះតម្លៃ​អគ្គិសនី ក្នុងអំឡុងពេល​នៃ​វិបត្តិ​នេះ​។​

យ៉ាងណានៅ​ឆ្នាំ​២០២០​នេះ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​កាត់ បន្ថយ​តម្លៃ​អគ្គិសនី​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជា​ប្រភេទ​លំនៅឋាន រួមមាន​៖ លំនៅឋាន ប្រើ​អស់ពី​១–១០ គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ មានតម្លៃ​៣៨០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង ប្រើ​អស់ពី​១១–៥០ គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ មានតម្លៃ​៤៨០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង ប្រើ​អស់ពី​៥១–២០០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ មានតម្លៃ ៦១០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង និង​លំនៅឋាន ប្រើ​អស់​លើសពី​២០០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ មានតម្លៃ ៧៣០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

​ជាការ​កត់សំគាល់ អគ្គិសនី គឺជា​គោលនយោបាយ​សំខាន់​មួយ ក្នុងចំណោម​គោលនយោបាយ អាទិភាព​សំខាន់ៗ​ចំនួន​៤ របស់​រាជរដ្ឋាភិបាល ក្រៅពី​ទឹក ផ្លូវ និង​មនុស្ស​៕​ 

បណ្ដាញអគ្គិសនី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post