header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពីម្សិលមិញ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានលើកឡើងថា កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោ. ភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា (តំបន់ស)ខណៈភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ក្នុងនោះបាន រុះរើ តង់ ចេញវិញ ចំនួន៣កន្លែង នៅសស់ ២៨កន្លែងទៀតមិនទាន់ រុះរើចេញនៅឡើយទេ។

រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​ បានឱ្យសារព័ត៌មាន BTV News ដឹងថា មក​ទល់ពេលនេះ​ភាគី​វៀតណាម ​បានស្នើ​ពន្យា​ពេល​រុះរើ​តង់​របស់ខ្លួន ដែលនៅទីតាំងសេសសល់ គឺ​ត្រូវបាន​ពន្យា​ពេល​ជា​បណ្ដោះអាសន្ន ផ្អែក​អំពី​មូល​ហេតុថា​បន្ត​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ តាមរយះ​ការចេញចូល​នៃ​តំបន់​នេះ​។

​​ទន្ទឹមនឹង​ការពន្យា​ពេល​រុះរើ​តង់​ខាងលើនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​បញ្ជាក់ថា ស្របតាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស បច្ចុប្បន្ននេះ​មាន​នគរបាល និង​កងទ័ព​ដែល​ការពារ​នៅ​បន្ទាត់​ព្រំដែន​បាន​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ធានា​ចំពោះ​អធិបតេយ្យ​កម្ពុជា ឬ​ការរំលោ. ភ បំពាន​ផ្សេងៗ​ជាដើម​។

តំបន់ស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post