header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាល​រាជធានីភ្នំពេញ​នឹងមាន​វិធានការ ដោយមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកដី ដឹកខ្សាច់ ឆ្លងកាត់លើផ្លូវ៦០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ២៧១ ដល់ផ្លូវជាតិលេខ២ឡើយ​​ ដើម្បី​ការពារកុំឲ្យ​កកស្ទះ​ចរាចរណ៍​ គ្រោះ.ថ្នាក់. ចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងដើម្បី​រក្សា​ផ្លូវនេះឲ្យស្អាត និងមានគុណភាពប្រើប្រាស់បានយូរ។

​បើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំមួយនា​រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​​នេះថា ​កំណាត់ផ្លូវ៦០ម៉ែត្រនេះ នឹងមិន​អនុញ្ញាត​ឲ្យរថយន្តដឹកដី ដឹកខ្សាច់ឆ្លងកាត់ផ្លូវនេះទៀតទេ ប៉ុន្តែ​បង្វែរទិសពីការដឹកដី និងដឹកខ្សាច់ដោយរថយន្ត មកជាការបូមខ្សាច់ មកចាក់បំពេញនៅតំបន់នេះវិញ ។

សូមជម្រាបជូនថា របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ នៅតាមផ្លូវ៦០ម៉ែត្រ ផ្ដើម​ពីរថយន្តដឹកដី ដឹកខ្សាច់ បានបង្កគ្រោះ.ថ្នាក់. ចរាចរណ៍ ​សម្លា. ប់ ​ប្រជាពលរដ្ឋ ៥នាក់ រ.បួស ធ្ងន់​៧នាក់ និងស្រាល ២នាក់ ។

តែបេីតាម​ហេតុការណ៍ជាក់ស្ដែង​ ក៏មានបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជាបង្គោលភ្លេីង​ និងផ្លូវ៣០ម៉ែត្រ​ ជិត៤០%​ ត្រូវរងការខូចខាត​ និង​ក្លាយជាសំបុកមាន់​ផងដែរ៕

កិច្ចប្រជុំ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post