header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖​ លោក​ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងវេទិការពិភាក្សាតុមូលស្តីអំពី តើកម្ពុជាត្រូវត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចជាតិ ក្រោយកូវីតបញ្ចប់ថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងធ្វើជាប្រទេសផលិតកសិផលអោយបានច្រើន ជាជាងនាំចូលពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចពេលបច្ចប្បន្ន ដើម្បីជួយអោយសេដ្ឋកិច្ចជាតិរឹងមាំ។

​លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចប្បន្នបាននាំចូលបន្លែពីប្រទេសវៀតណាមប្រមាណ៤០០តោនក្នុងមួយថ្ងៃ ខណៈកម្ពុជាក៏អាចផលិតបន្លែទាំងនេាះបានដែរ ។

ប្រធានរាជបណ្ឌិត្យសភា បានបន្ថែមទៀតថា ដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាអ្នកផលិតនៅថ្ងៃអនាគត កម្ពុជាត្រូវខឹតខំកែច្នៃផលិតផលរបស់ខ្លួនអោយកាន់តែប្រសើរជាងបច្ចុប្បន្ននេះថែមទៀត ពីព្រេាះការកែច្នៃផលិតផលជាកត្តាជួយជំរុញយ៉ាងលឿននូវការផលិតរបស់កម្ពុជា វាមិនត្រឹមតែជួយអោយផលិតផលមួយមុខ ប្រែក្លាយទៅជាផលិតផលច្រើនផ្សេងទៀតនេាះទេ ប៉ុន្តែវាបានជួយបង្កើតការងារនៅក្នុងប្រទេសមួយកម្រិតផងដែរ។​

ជាក់ស្តែងកម្ពុជា ជាប្រទេសមួយដែលមានសក្តានុពលខាងវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ក៏ប៉ុន្តែកម្ពុជា មិនទាន់បានកែច្នៃស្រូវឱ្យទៅជាផលិតផលផ្សេងទៀត ដើម្បីបំពេញទីផ្សាពិភពលោកនេាះទេ។​ ប្រសិនបើកម្ពុជាមានសមត្ថភាពកែច្នៃស្រូវរបស់ខ្លួនទៅជាផលិតផលផ្សេងៗច្រើនទៀតនេាះ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសអ្នកផលិត និងជួយបង្កើនចំនួនពលកម្មការងារដល់ពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ។​

លោក សុខ ទូច បានបន្តទៀតថា បច្ចប្បន្នកម្ពុជានាំចេញស្រូវទៅកាន់ប្រទេសថៃ និងវៀតណាម ខណៈប្រទេសទាំងនេាះយកស្រូវកម្ពុជា ទៅកែច្នៃជាប្រភេទផលិតផលផ្សេងជាច្រើន ដែលវត្ថុធាតុដើមទាំងនេាះសុទ្ធសឹងនាំចេញពីកម្ពុជា។​

រាជបណ្ឌិត្យសភាកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post