header ads

Sponsor

សិល្បៈ

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីសាររបស់លោក ឱក បូនី ដែលត្រូវបានគេស្គាល់ថាជា ឪពុករបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះការពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០នេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ជាពិសេសគឺអ្នកគាំទ្រ ជជែកវែកញែកយ៉ាងខ្លាំង ជាពិសេសគឺចង់ដឹងថា មូលហេតុអ្វីពីក្រោយការផូស និងសរសេរបែបនេះ។

នៅក្នុងសាររបស់លោក ឱក បូនី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា "ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ"។

យ៉ាងចំពោះសមីខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានការងឿងឆ្ងល់ផងដែរ ដោយសូម្បីតែខ្លួនអ្នកនាងផ្ទាល់គឺមិនបានដឹង ពីមូលហេតុដូចគ្នា បើតាមអ្នកនាងលើកឡើងថា "ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)"។

នេះបើតាមការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៏មានក្នុងស្រុកមួយ នៅមុននេះបន្តិច រសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ។

យ៉ាងណាបន្ទាប់ពីរឿងនេះកើតឡើង ចំពោះគណនី លោក ឱក បូនី ក៏ត្រូវបានបិទផងដែរ។

រូបថតថ្ងៃមង្គលការ
ឪពុក និងកូន កាលពីក្មេង
សារដែលបានបង្ហោះ
ឪពុក
ឪពុក
រូបឪពុកកាលពីក្មេង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post