សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួន អ្នកណាដែលផ្សព្វផ្សាយថា រដ្ឋាភិបាលលែងចាយក្រដាសប្រាក់ប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ។ នេះជាការបញ្ជារបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១ មិថុនា។
សម្ដេច បានបញ្ជាក់ថា កម្ពុជានៅចាយក្រដាសប្រភេទ១ដុល្លារ ដល់៥ដុល្លារធម្មតាទេ។ ចំណែកការប្រមូលក្រដាសប្រាក់ដុល្លារប្រភេទតូចៗទាំងនេះ ចេញពីកម្ពុជា គឺគ្រាន់តែចង់លើកកម្ពស់ប្រាក់រៀលខ្មែរប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បើសិនជារដ្ឋឈប់ចាយប្រាក់ប្រភេទនេះ ធនាគារជាតិនឹងជូនដំណឹងជាសាធារណ ដូច្នេះមហាជនកុំបារម្ភលើករណីនេះ។
ក្រៅពីនេះសម្ដេច ក៏ប្រាប់ឱ្យពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចដែរ បើសិនជាកន្លែងដូរប្រាក់ណា កាត់ទឹកលើក្រដាសប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បីចាត់វិធានការតាមច្បាប់។