header ads

Sponsor

អ៊ែមមឺរឹតបានណែនាំសកម្មភាពពិសេសមួយ នៅលើគេហទំព័ររបស់ខ្លួន សម្រាប់កុមារនៅពេលស្នាក់នៅផ្ទះដោយសុវត្ថិភាពជាមួយក្រុមគ្រួសាររបស់ពួកគេជាមួយនឹងសកម្មភាពរីករាយនិងទាក់ទងការអប់រំជាច្រើន។

2

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានលក្ខណៈសាកសមបែបគ្រួសារដែលផ្តោតលើភាពងាយស្រួលដល់កុមារនិងឪពុកម្តាយរបស់ពួកគេនៅពេលធ្វើដំណើរ អ៊ែមមឺរឹតបានបើកទំព័រពិសេសក្នុងឱកាសទិវាកុមារអន្តរជាតិ។ អ៊ែមមឺរឹតតែងតែបង្កើនការធ្វើដំណើរជាលក្ខណៈគ្រួសារចាប់ពីលើយន្តហោះទៅកន្លែងសម្រាកនៅជាន់ផ្ទាល់ដី ទោះបីពេលនេះយើងចំណាយពេលច្រើននៅផ្ទះវាជាឱកាសដ៏ល្អឥតខ្ចោះដើម្បីទទួលបានការច្នៃប្រឌិតពិសេសនិងរក្សាស្មារតីកូនៗរបស់យើងឱ្យខ្ពស់។ ឪពុកម្តាយអាចចំណាយពេលវេលាជាមួយកូនៗ នាទិវាកុមារអន្តជាតិនេះជាមួយនឹងល្បែងផ្គុំ ផាត់រូប រូបមន្តធ្វើម្ហូប និងមានសកម្មភាពច្រើនទៀតនៅលើទំព័រសកម្មភាពពិសេសemirates.com

3

The Emirates Fly With me Animals ឥឡូវនេះមានជាឌីជីថលដើម្បីឱ្យគ្រួសារអាចទាញយកហើយលេងជារូបផ្គុំបែបពណ៌ រឿងនិទាននិងសកម្មភាពចម្រុះដែលមានលក្ខណៈរួសរាយរាក់ទាក់ ទាំងអស់នេះអាចរកបាននៅគេហដ្ឋានរបស់អ្នកយ៉ាងងាយ។ ការធ្វើឱ្យការធ្វើដំណើរតាមអាកាសឲ្យមានភាពរីករាយសម្រាប់អ្នកដំណើរជាច្រើនទសវត្សសម្រាប់អ្នកដំណើរក្មេងៗបានផ្តល់បទពិសោធន៍ជាច្រើនដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំបំផុតរបស់ពិភពលោកក្នុងការធ្វើឱ្យកុមាររីករាយនិងជក់អារមណ្ម៍។

4

ឪពុកម្តាយនិងកូនៗអាចទាញយកនិងព្រីនសៀវភៅដែលមាន ១៦ ទំព័រ•• Fly with Me Animals colouring book ដើម្បីលេង ជាមួយតុក្កតា Lewis the Lion, Peek U the Panda, Ernie the Penguin, Savannah the Elephant, Brett the Bear, Mia the Manta Ray and ChaoChao the alligator ។

5

ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារនិងមិត្តភក្តិដោយផ្ញើសារពិសេសទៅអ្នកទីជិតទីឆ្ងាយ ដោយប្រើកាតប៉ុស្តាល់ដែលអាចទាញយកបានយ៉ាងងាយស្រួល downloadable postcards ឬទាញយកជាស៊ុមរូបថតdownloadable photo frame ដែលបង្ហាញពីសត្វដែលជាទីស្រឡាញ់។

6

ក្មេងៗអាចរៀនដុតនំដ៏ឈ្ងុយឆ្ងាញ់ជាមួយរូបមន្តធ្វើនំចេកឆ្ងាញ់• ឬបន្តដំណើរផ្សងព្រេងជាមួយសត្វក្នុងវីដេអូជាស៊េរីសម្រាប់កុមារ។

7

ទស្សនាវដ្តី Fly with me Animals activity ក៏អាចទាញយកបានដែរហើយភាគនីមួយៗមានល្បែងផ្គុំរូបជាច្រើននិងល្បែងដែលធ្វើឱ្យក្មេងៗមានភាពច្នៃប្រឌិតនិងទទួលបានបទពិសោធន៍ផ្នែកអប់រំខណៈពេលដែលសាលាកំពុងបិទនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post