header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោកតា សេង សាញ់ ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រេីរាស្ត្រដ៏គួរឲ្យគោរព និងពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់បំផុត ព្រោះគុណធម៌ សច្ចធម៌​ និងសេចក្តីស្មោះត្រង់ ជាមួយប្រជារាស្ត្រ ក្នុងនាមជារាជការ ដែលមានកាតព្វកិច្ចបំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋ ។

លោកតា ធ្វើជាចៅសង្កាត់អស់រយៈកាលជាង២០ឆ្នាំកន្លងហើយ តាំងពីសង្កាត់ស្ទឹងមានជ័យ ពុំទាន់ត្រូវបានបំបែកជា៣មកម្លេះ ។

ស្នាដៃ និងអំពើល្អជាច្រើនរបស់លោក បានបន្សល់ទុកនៅក្នុងមូលដ្ឋានស្ទឹងមានជ័យ អោយពលរដ្ឋ និងកូនចៅជំនាន់ក្រោយ ចងចាំលោកពុំភ្លេចឡើយ ។ 

លោកតា សេង សាញ់ ចៅសង្កាត់ដ៏គួរអោយគោរពបានលាចាកលោកយេីងហេីយ​ ចៅសូមចូលរួមរំលែកទុក្ខចំពោះដំណឹង​មរណភាព​ដ៏​សោកសៅ​នេះផង​។

នេះបើតាមការលើកឡើងរបស់ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ។

លោកគួច ចំរើន អញ្ជើញមកមើលលោកតា សេង សាញ់
កូនលោកតា សេង សាញ់
លោកតា សេង សាញ់ ថតរូបអនុស្សាវរីយ៍ជាមួយសម្ដេច
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post