លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃពុធនេះថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានសរុប១២៦០នាក់បាន ចុះត្បាតចំនួន៧០៧៨ លើក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវះចម្រុះទាំង ៦០ កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ៧,២ លានហិចតា។
លោកបន្តថា នៅក្នុងការចុះល្បាតទាំងនោះ គឺបង្ក្រាបបានបទល្មើសធនធានធម្មជាតិបានចំនួន ២៣៣៣ ករណី ដែលភាគច្រើនពាក់ព័ន្ធនិងការទន្រ្ទានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។
លោកបន្ថែមថា នៅក្នុងនោះមាន១៧៩ករណីដែលមានមនុស្សជិត ២០០នាក់ត្រូវបានបញ្ជូនទៅតុលាការដើម្បីជំនុំជម្រះ បានធ្វើការផាកពិន័យអន្តរកាលចំនួន៤០៣ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តបទល្មើសបានចំនួន ៦១៣ករណីដែលមានមនុស្សចំនួន៦២៤ នាក់។
ក្រៅពីនោះ មន្រ្តីបានរឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង រឹប អូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦ គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣ គ្រឿងនិងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០ អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម៕
ផ្ដល់សិទ្ធិដោយ៖ khmernas