header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានសម្រេចឲ្យដេប៉ូខ្សាច់ ឈឿន ម៉ានី រុះរើយកសម្ភារៈចេញពីបរិវេនដីវត្តជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ ។

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋជាច្រើនរយនាក់ ក្នុងការស្វែងរកដោះស្រាយនេះ លោក គង់ សោភ័ណ្ឌ បានពិនិត្យឃើញថា ដេប៉ូខ្សាច់ ឈឿន ម៉ានី នេះ ពិតជាបានរំលោភលើកិច្ចសន្យាជួលដីវត្តមែន។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់កាលពីថ្ងៃទី១៩ មិថុនាថា «ក្នុងករណីខាងលើនេះគឺដេប៉ូ ឈឿន ម៉ានី គឺជាអ្នកបង្កឡើងដោយមិនគោរពតាមកិច្ចសន្យារបស់ខ្លួន ហើយករណីនេះគឺមិនគួរឲ្យកើតមានឡើងនោះទេក្នុងទីវត្តអារាម ព្រោះវត្តអារាមគឺជាកន្លែងស្ងប់ស្ងាត់ ជាកន្លែងសម្រាប់ជួបជុំធ្វើអំពើជាកុសល ដូច្នេះចាប់ពីពេលនេះតទៅ ដីវត្តមិនត្រូវជួលឲ្យអ្នកណាទៀតទេ ជៀសវាងកុំឲ្យមានបញ្ហាដូចករណីនេះកើតឡើងម្តងទៀត»។

សូមជម្រាបថា ដើមហេតុដែលធ្វើឲ្យប្រជាពលរដ្ឋ មានការមិនពេញចិត្ត ហើយឈានទៅដល់ការតវ៉ា និងបិទផ្លូវជាតិលេខ6A គឺដោយសារតែ ដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីវត្ត បើយោងលើកិច្ចសន្យាជួលដី ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្ត បានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែកអញ្ចាញ ឱ្យទៅ ឈ្មោះ ឈឿន ប៊ុនឆាន និង ឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មគ្រួស ខ្សាច់ រយៈពេល ៣ឆ្នាំ។ ប៉ុន្តែរហូតមកដល់ពេលនេះម្ចាស់អាជីវកម្មរូបនេះនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេ ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល ១១ខែកន្លងមកហើយ ដោយគណៈកម្មាការវត្តបានឯកភាពគ្នាឈប់ជួលបន្ត ដើម្បីយកទីនេះធ្វើជារម្យនីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ៕

ការចុះដោះស្រាយ
ការចុះដោះស្រាយ
ការចុះដោះស្រាយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post