
មន្រ្តីឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់ទាហានខ្លួនចំនួន២០នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទាហានចិន នៅតំបន់ព្រំដែនមានជម្លោះ។
កាលពីដំបូង កងទ័ពឥណ្ឌាបានបញ្ជាក់ថា ទាហានរបស់ខ្លួនមានតែ៣នាក់ប៉ុណ្ណោះបានស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ ហើយចិនក៏មានទាហានស្លាប់ដែរ។
ប៉ុន្តែក្រោយមកនៅថ្ងៃអង្គារ៍នេះ មន្រ្តីឥណ្ឌាបានបញ្ជាក់ថា មានទាហានដែលបានរងរបួសធ្ងន់ជាច្រើននាក់ បានស្លាប់។
ប្រទេសឥណ្ឌាបានចោទប្រកាន់ប្រទេសចិនថា បានរំលោភកិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុន ដោយមិនគោរពតាមបន្ទាត់នៃការត្រួតពិនិត្យជាក់ស្តែង (LAC) នៅតំបន់ព្រំដែនជ្រលងភ្នំហ្គាវ៉ាន់៕

ផ្ដល់សិទ្ធិដោយ៖ khmernas