header ads

realme គឺជាម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោក ហើយនឹងបានដាក់ប្រកាសជាផ្លូវការនូវនាឡិកាដៃឆ្លាតវៃ realme Watch និងកាស Buds Air Neo នៅថ្ងៃទី ១៦ ខែមិថុនានេះ និងបានប្រកាសជាផ្លូវការថាអាជីវកម្ម AIoT នឹងចូលមកទីផ្សារកម្ពុជាយ៉ាងពេញលេញ។

នាឡិកាឆ្លាតវៃ realme - ជំនួយការសុខភាព​ប្រចាំថ្ងៃ 24/7 ដែលមានរចនាបទទំនើបទាន់សម័យ

 

ជាមួយគ្នានេះដែរ realme បានរក្សារទម្រង់រចនាបថទំនើបទាន់សម័យ ដើម្បីបំពេញតម្រូវការសោភ័ណភាពសម្រាប់យុវវ័យ។ នាឡិកាដៃឆ្លាតវៃ realme Watch នឹងអាចបំពេញតម្រូវការយុវវ័យដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ ជាមួយផ្ទៃមុខនាឡិកាទាំង​12 ដែលមានស្រាប់ ហើយអ្នកក៏អាចទាញយកផ្ទៃមុខនាឡិកាជាងមួយរយទៀតបានតាមរយៈ OTA ផងដែរ។

ជាមួយនឹងសម្ថភាពឧបករណ៍ឈានមុខគេ នាឡិកាឆ្លាតវៃ realme Watch មានបំពាក់នូវអេក្រង់ពណ៌ថាច់ស្គ្រីន 1.4 អ៊ីញ និងមានកំរិតបង្ហាញខ្ពស់ 320*320 ភីកសែលរួមជាមួយនឹងសន្ទស្សន៍កំហាប់ភីកសែលដល់ទៅ 323 PPI។

អេក្រង់ត្រូវបានការពារដោយកញ្ជក់ Corning Gorilla Glass​ ហើយកម្រិតពន្លឺមានដល់ទៅ380 nits។ ទាំងនេះហើយដែលធ្វើអោយនាឡិកាឆ្លាតវៃ realme Watch មានភាពលេចធ្លោនៅក្នុងផលិតផលដែលមានជួរតម្លៃប្រហែលគ្នានេះ ដោយមានគុណភាពខ្ពស់និងមានការងាយស្រួលក្នុងការបញ្ជា។

នាឡិកាឆ្លាតវៃ realme Watch  គឺជាជំនួយការសុខភាពដ៏ល្អ វាត្រូវបានបំពាក់ជាមួយអង្កចាប់ ចង្វាក់បេះដូង PPG អុបទិក ដែលមានកម្រិតត្រឹមត្រូវខ្ពស់ ហើយគាំទ្រការត្រួពិនិត្យចង្វាក់បេះដូង 24 /7 និងអាចវាស់ចង្វាក់បេះដូងបានយ៉ាងរហ័សនិងត្រឹមត្រូវ។ វានឹងជូនដំណឹងដល់អ្នកខណៈពេលណាដែលចង្វាក់បេះដូងខ្ពស់ឬទាបពេក។ វាគាំទ្រនូវ កីឡាចំនួន 14 ប្រភេទ, ត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម, តេស្តសមត្ថភាពកីឡាអេរ៉ូប៊ិក, គណនាការរាប់ជំហាន, ការរំលឹកក្នុងការអង្គុយយូរ, ការរំលឹកការផឹកទឹក, ការត្រួតពិនិត្យដំណេក និងលំហាត់សមាធិ។

រចនាបទទាន់សម័យដោយប្រព័ន្ធឥតខ្សែពិតប្រាកដ —— កាស realme Buds Air Neo

កាស realme Buds Air Neo ត្រូវបានដាក់សម្ពោធលក់ក្នុងនាមជាកាសស្តាប់ឥតខ្សែថ្មីពិតប្រាកដ របស់ realme។ កាស Buds Air Neo នេះគឺជាកំណែជំនាន់ថ្មីនៃម៉ូដែល Buds Air ដែល ​realme សម្ពោធលក់កាលពីឆ្នាំមុន។ កាសថ្មីនេះបំពាក់ជាមួយអង្គបំពងសម្លេង​ធំជាងជំនាន់មុន ដែលមានទំហំ 13mm។ ហើយអ្នកក៏នឹងទទួលបាននូវបទពិសោធន៍លេងហ្គេមដ៏ជក់ចិត្ត ដោយកាសដែលមានភាពរហ័ស កម្រិតយឺតយ៉ាវរបស់វាអាចធ្លាក់ដល់ 119.2ms។ កាស realme Buds Air Neo ត្រូវបានផលិតឡើងក្នុងរចនាបថការពារទឹក ដែលមានវិញ្ញាបនបត្រស្តង់ដារ IPX4-។

មជ្ឈមណ្ឌលកណ្តាលឆ្លាតវៃ នៃ AIoT និងជាដៃគូដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនរបស់អ្នក

 

នាឡិកាឆ្លាតវៃ realme មានមុខងារជាច្រើន។ ជាមួយនឹងកម្មវិធី realme Link វាមិនត្រឹមតែអាចកត់ត្រាទិន្នន័យការធ្វើលំហាត់ប្រាណ និងរាងកាយរបស់អ្នកប៉ុណ្ណោះទេ ជាមួយនឹងកម្មវិធី realme Link វាក៏អាចតភ្ជាប់ជាមួយស្មាតហ្វូនរបស់អ្នក ដើម្បីចាក់ភ្លេង ឬថតរូប។ លើសពីនេះទៅទៀត វាមានមុខងារជូនដំណឹងឆ្លាតវៃ ដែលរួមមានការហៅទូរស័ព្ទ ការរំលឹកសារ ការជូនដំណឹងនានា ការមើលឧតុនិយមនិងផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនរបស់អ្នក។

ឥឡូវនេះ realme បាននាំចូលនូវដុំសាកថ្មចល័ត powerbank 2.0​ មកកាន់ប្រទេសកម្ពុជា ជាមួយនឹងមុខងារ fast charge 18W គាំទ្រឱ្យអ្នកមានការសាកថ្មល្បឿនលឿនដូចគ្នាទៅនឹងការសាកថ្មទូរស័ព្ទរបស់អ្នកជាមួយនឹងឆ្នាំងសាកអ្នកដែរ ។ ការការពារសៀគ្វីពហុស្រទាប់នឹងជួយធានានូវសុវត្ថិភាព នៅពេលកំពុងមានល្បឿនលឿនផងដែរ។

            នាឡិកាឆ្លាតវៃ realme ដែលមានមុខងារ SpO2 ត្រូវបានប្រកាសលក់ក្នុងតម្លៃ 69$,  កាស Buds Air Neo ត្រូវបានប្រកាសលក់ក្នុងតម្លៃ 59$,  ហើយដុំសាកថ្មចល័ត 18W flash charge powerbank មានតម្លៃ 22​$ ទាំងនេះគឺជាឈុតទី១នៃផលិតផល AIoT សម្រាប់យុវវ័យ ។

ចាប់ពីពេលនេះដល់ ម៉ោង 12 រសៀល ថ្ងៃទី17 ការជាវទិញផលិតផល AIoT ទាំងអស់នៅSmile Shop នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតណា៎!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលមើលតាមតំណខាងក្រោម៖ http://suo.im/5FVCxi

ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់realme  ៖ https://bit.ly/3cZO4YE

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post