header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ម្នាក់ ខណៈកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ​ ជូនក្បួនថ្នាក់ដឹកនាំបើកឆ្លងកាត់ ក៏មានយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿន​ បេីកល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាល ឲ្យអែបខាងឡេីយ ហេីយថែមទាំងបើកបំបុកទាំងនគរបាលចរាចរណ៍​ ប៉ើងខ្ទាត៥ម៉ែត្រ បណ្តាលឲ្យនគរបាលរូបនោះ រងរបួសបាក់ភ្លៅខាងស្តាំម្ខាង ចំណែកយុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅលេីកំណាត់ផ្លូវ៦០ម៉ែត្រ ជិតស្ពានថ្មព្រំប្រទល់​ខណ្ឌដង្កោ​ ដែលស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីកម្លាំងដែលនៅកន្លែងកេីតហេតុបានអោយដឹងថា មន្ត្រីនគរបាលដែលរងរបួសបាក់ភ្លៅមានឈ្មោះ ម៉ាក់ សាម៉ុនសៅរ៍ម៉ា មានឋានៈជាអនុសេនីយ៍ត្រី ជាមន្ត្រីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ​នៅប៉ុស្តិរដ្ឋបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

បច្ចុប្បន្ន​ត្រូវបានកម្លាំងនគរបាល​ និងកម្លាំងប្រជាការពារខណ្ឌមានជ័យ​ ជួយលេីកឡេីងរថយន្ត​ បញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​ ចំណែកយុវជនដែលបេីកម៉ូតូ​ បុកសមត្ថកិច្ចត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរ​ នៅស្នាក់ការប៉ុស្តិ៍​ចាក់អង្រែក្រោម​ ដេីម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ​ ។

នគរបាលដែលរងគ្រោះ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post