header ads

Sponsor

សមាគម សហជីពកម្ពុជាចំនួន១៣ ស្ថាប័នបានស្នើ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ពិចារណាបើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងបំណាច់ឆ្នាំ២០២០ ដល់កម្មករ និយោជិត ដែលបាត់បង់ការងារដោយសារជំងឺកូវីដ១៩។

យោងតាមសំណើរបស់ សមាគមសហជីពកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា បច្ចុប្បន្នមានកម្មករ និយោជិត រៀបម៉ឺននាក់កំពុងជួបបញ្ហាបាត់បង់ការងារ និងប្រាក់ចំណូលប្រចាំខែជាបន្តបន្ទាប់ ហើយកម្មករ និយោជិតត្រូវប្រឈមនឹងការសងបំណុល និងចំណាយក្នុងគ្រួសារជាប្រចាំថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ក្រសួងការងារបានចេញសេចក្ដីជូនដំណឹង អំពីការពន្យារពេលបើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងបំណាច់ឆ្នាំ២០២០ ត្រូវលើកទៅឆ្នាំ២០២១៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post