សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ នៅវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមអ្នកដឹកជញ្ជូនតាម Online របស់ក្រុមហ៊ុន Foodpanda បាននាំគ្នាមកធ្វេីការតវ៉ានៅមុខក្រុមហ៊ុន ដេីម្បីទាមទារឲ្យក្រុមហ៊ុនដាក់តម្លៃដេីមវិញ ។
ការតវ៉ានេះក្រោយពីមួយរយៈចុងក្រោយនេះ ខាងក្រុមហ៊ុនបានធ្វេីការទម្លាក់តម្លៃទាបជាងមុនឆ្ងាយពេក ទេីបធ្វេីឲ្យក្រុមអ្នកដឹកជញ្ជូនទាំងអស់មានការមិនសុខចិត្ត ក៏នាំគ្នាមកធ្វេីការតវ៉ានៅខាងមុនក្រុមហ៊ុន ដែលស្ថិតនៅមុខចំណុចក្រុមហ៊ុន Foodpanda តាមបណ្តោយផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រុមអ្នកដឹកជញ្ជូនតាម Online របស់ក្រុមហ៊ុន Foodpanda បានឲ្យដឹងបន្តទៀតថា ការមិនសុខចិត្តនឹងទទួលយកក្នុងតម្លៃដែលក្រុមហ៊ុនបានទម្លាក់ថ្លៃដឹក មកទាបខ្លាំងពេក គឺនៅសល់ត្រឹមតែ 0.50$ និង 0.35$ ទេីបធ្វេីឲ្យពួកគាត់មិនអាចទទួលយកបាន។
បើតាមបុគ្គលិកម្នាក់បានឲ្យដឹងថា តម្លៃសាំងឡើងថ្លៃ ហើយទៅយកទំនិញពីហាង ជាង៥គីឡូម៉ែត្រ យកឲ្យភ្ញៀវចម្ងាយ៥គីឡូមែត្រជាងទៀត ចំណែកហើយទឹកប្រាក់ដែលទទួលបានគឺចំនួនតែ ២០០០៛ប៉ុណ្ណោះ។សូមទស្សនាវីដេអូផ្សាយផ្ទាល់ខាងក្រោមនេះ៖
យ៉ាងណា ខាងក្រុមហ៊ុនថា សុំរយៈពេល៣ថ្ងៃ ថានឹងធ្វើការដោះស្រាយជូនពួកគាត់ផងដែរ នៅថ្ងៃសុក្រ។