header ads

Sponsor

ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមលោក Pol Rider បានរៀបរាប់ដូច្នឹងថា អស្ចារ្យក្រុមមហាគ្រួសារឡាន Offroad កម្ពុជាយើងបំបែកកំណត់ត្រាថ្មីប្រើពេល៧ថ្ងៃ ដើម្បីបើកឡានពីអារ៉ែង មកខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារដោយជោគជ័យ ដែលជាតំបន់ទេសចរណ៍កំពុងតែពេញនិយម។ បងប្អូនធ្លាប់ដឹងមកហើយតំបន់នេះបើជិះឡានពីភ្នំពេញ រួចបន្តជិះគោយន្ត ចុងក្រោយបន្តដើរដោយថ្មើរជើងសរុបចូល១០ម៉ោងបានទៅដល់។ សូមសរសើរដល់បងប្អូនក្រុមមហាគ្រួសារ Offroad កម្ពុជាយើងតែងតែបំបែកកំណត់ត្រាថ្មីក្នុងការបើកឡានទៅកាន់តំបន់ទេសចរណ៍ថ្មីៗដែលមិនងាយមានអ្នកទៅដល់៕

វីដេអូបង្ហាញទិដ្ឋភាពជាក់ស្តែងនៅលើខ្នងផ្សារខ្នងក្រពើ ក្រោយពីមានការរិះគន់មួយចំនួនតូចពីសំណាក់អ្នកលេងហ្វាសបុក ដែលថាពួកគាត់បើកឡានឡើងធ្វើឲ្យខូចស្មៅខូចសោភ័ណភាពនៅទីនោះ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

អ្វីដែលនៅក្នុងវីដេអូបង្ហាញពី Pu Smey ខាងក្នុងនេះគឺថាមើលទៅគ្រាន់តែទ្រុឌស្មៅបន្តិចបន្តួចប៉ុណ្ណោះនៅលើផ្លូវឡើងទៅទីនោះ ហើយគាត់ក៏បានណែនាំអំពីការគ្រប់គ្រងសំរាមឲ្យបានល្អផងដែរ។ តាមទំនៀមទំលាប់ក្រុមឡាន Offroad កម្ពុជាគឺពួកគាត់តែងតែសំអាតនិងប្រមូលសំរាមដុតចោល ដោយរបស់ណាដែលមិនអាចដុតឆេះអស់គឺខ្ចប់យកមកតាមឡានបោះចោលពេលក្រោយវិញ ហើយជាងនេះទៅទៀតពួកគាត់តែងតែយកអំណោយសម្ភារផ្សេងៗចុះចែកប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលដែលមិនងាយមានមនុស្សទៅដល់តាមរយៈឡាន Offroad។

សូមបញ្ជាក់ថា ផ្លូវដែលពួកគាត់ធ្វើដំណើរឡើងមកទីនេះគឺកាត់តាមអារ៉ែងតាមផ្លូវរទេះចាស់ៗ មិនមែនកាត់តាមផ្លូវថ្មើរជើងរបស់អ្នកដំណើរដែលកាត់តាមឱរ៉ាល់នោះទេ ហើយប្រើពេលចំនួន៧ថ្ងៃបានទៅដល់។ មានឡានមួយចំនួនខូចនៅទីនោះរួចប្រើឧទ្ធម្ភាគចក្រដឹកគ្រឿងយកមកធ្វើនៅលើនោះតែម្តងដើម្បីសម្រេចគោលដៅ។ សូមបងប្អូនមើលវីដេអូហើយពិចារណាតាមការគួរដោយក្តីគោរព៕

វីដេអូពី : Pu Smey

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post