header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០២០ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើពិធីប្តូរសារផ្លូវការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិនដោយផ្ទាល់។

ចិននឹងទទួលទិញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។

ក្នុងគេហទំព័រផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ផ្លែស្វាយស្រស់របស់កម្ពុជាជាកសិផលម្យ៉ាងដែលត្រូវបាននាំចេញ បន្ទាប់ពីផ្លែចេកដែលបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ។ ហើយផលិតផលកសិកម្មរបស់កម្ពុជា ចំនួន៤មុខត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ មានដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចុងអង្ករ។

គូរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាប្រមូលបានទិន្នផលស្វាយប្រមាណជិត ១លានតោន និងបាននាំចេញផ្លែស្វាយស្រស់ទាំងនេះ ទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើម៕

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post