header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋមន្រ្តីអាកាសចរណ៍ប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃពុធថា អ្នកបើកយន្តហោះជាង៣០%នៅប៉ាគីស្ថាន មានអាជ្ញាប័ណ្ណក្លែងក្លាយនិងមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីហោះហើរឡើយ។

លោក Ghulam Sarwar Khanបានថ្លែងទៅកាន់រដ្ឋសភានៃប្រទេសប៉ាគីស្ថានថា អ្នកបើកយន្តហោះចំនួន២៦២នាក់ មិនបានធ្វើការប្រឡងដោយខ្លួនឯងទេ ហើយបានចំណាយប្រាក់ឱ្យអ្នកផ្សេងទៀតប្រឡងជំនួស ដោយលោកបន្តថា ពួកគេមិនមានបទពិសោធហោះហើរឡើយ។

លោក Khan បាននិយាយថាប្រទេសប៉ាគីស្ថានមានអ្នកបើកយន្តហោះសកម្មចំនួន៨៦០នាក់ ដែលកំពុងបម្រើការក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន រួមទាំងនៅក្រុមហ៊ុនអាកាសចរណ៍បរទេសមួយចំនួនទៀតផង។

លោកអះអាងថា អ្នកបើកយន្តហោះកាន់អាជ្ញាប័ណ្ណក្លែងក្លាយ មិនត្រឹមតែបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសនោះទេ ថែមទាំងមានបម្រើការនៅយន្តហោះបរទេសដែរ។

លទ្ធផលនៃការស៊ើបអង្កេតដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតក្នុងការធ្លាក់យន្ដហោះកាលពីថ្ងៃទី២២ខែឧសភាកន្លងទៅនេះ ដែលបានសម្លាប់មនុស្ស៩៧នាក់នៅភាគខាងត្បូងទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន។

លោក Khan មិនបានបញ្ជាក់ទេ ថាតើអ្នកបើកយន្តហោះទាំងពីរនាក់នៅលើជើងហោះហើរដែលបានធ្លាក់នោះ បានកាន់អាជ្ញាប័ណ្ណក្លែងក្លាយឬយ៉ាងណា។

យោងតាមរបាយការណ៍ អ្នកបើកយន្តហោះទាំងពីរកំពុងជជែកអំពីវីរុសកូវីដ១៩ ហើយមិនអើពើនឹងការព្រមានពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស មុនពេលយន្តហោះបានធ្លាក់ចុះទៅលើតំបន់លំនៅដ្ឋានក្បែរព្រលានយន្តហោះ។

លោក Khan បាននិយាយថា អ្នកបើកយន្តហោះកំពុងពិភាក្សាគ្នាអំពីជំងឺកូរ៉ូណា នៅអំឡុងពេលហោះហើរ។ ពួកគេមិនបានផ្តោតអារម្មណ៍លើការហោះហើរនោះទេ។ ពួកគេបាននិយាយអំពីវីរុសនេះ និងគ្រួសាររបស់ពួកគេត្រូវបានប៉ះពាល់ពីជំងឺនេះ ដោយសារមានការទុកចិត្តជ្រុលអំពីការហោះហើរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post