header ads

Sponsor

ក្មេងប្រុសជនជាតិកេនយ៉ាអាយុ៩ឆ្នាំម្នាក់ ដែលអាចបង្កើតបានម៉ាស៊ីនធ្វើឡើងពីឈើ​ដើម្បី​ជួយ​សម្រួលដល់​ការ​លាង​ដៃបង្ការជំងឺឆ្លងកូវីដ១៩ បានទទួលពានរង្វាន់​ពីប្រធា​នាធិបតីប្រទេសកេនយ៉ាកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។

កុមារឈ្មោះ Stephen Wamukota រស់នៅស្រុក Bungoma ភាគខាងលិចប្រទេសកេន​យ៉ា គឺជាមនុស្សក្មេង​ជាង​គេ​ក្នុង​ចំណោមមនុស្ស៦៨នាក់ ដែលបានទទួលពានរង្វាន់​កោត​សរ​សើរ​ពីប្រធានាធិបតីលោក Uhuru Kenyatta។

កុមារ Wamukota បានបង្កើតម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដើម្បីជួយទប់ស្កាត់ការ​រាល​ដាល​នៃជំងឺកូវីដ១៩ នៅប្រទេសកេនយ៉ា ដែលបានរាយការណ៍ថា មានករណីឆ្លង​ជាង២.០០០ករណី។

លោក James ដែលជាឪពុករបស់កុមារ Wamukota បានប្រាប់សារព័ត៌មានCNNថា កូនប្រុសរបស់គាត់មាន​គំនិត​បង្កើត​ម៉ា​ស៊ីន​នេះឡើង គឺបន្ទាប់ពីបានដឹងពីរបៀបរក្សា​សុវត្ថិ​ភាព​ពីជំងឺ​កូវីដ១៩​នៅលើកញ្ចក់ទូរទស្សន៍​ក្នុង​ស្រុក​មួយ។

លោកបាននិយាយថា៖«ជាលើកដំបូងដែលប្រធានាធិបតីបានប្រកាសពីការឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសរបស់យើង ហើយគេបានគេនិយាយថាមនុស្សគ្រប់គ្នា​គួរ​តែ​លាង​ដៃឱ្យបានទៀងទាត់ដើម្បីការពារមេរោគនេះ។ កូន​ប្រុសរបស់ខ្ញុំបានប្រាប់ខ្ញុំនៅ​ពេលវេលានោះដែរថា គាត់ចង់បង្កើតឱ្យមានរចនាសម្ព័ន្ធមួយ ដើម្បី​ជួយឱ្យការ​លាង​ដៃ​កាន់​តែមានភាពងាយស្រួលជាងមុន»។

លោក James បន្តថា កូនប្រុសរបស់គាត់ចង់សាងសង់រោងចក្រ និងចង់ក្លាយជាវិស្វករ​នៅ​ពេលខាងមុខ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post