header ads

Sponsor

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ចុះបង្ក្រាប នៅខុនដូ «សោភា» តាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលត្រូវបុរសជនជាតិចិនម្នាក់ យកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។

ការចុះបង្ក្រាបនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នេះ  នៅបន្ទប់អគារលេខB២០១ ជាន់ទី២ ក្នុងអគារខុនដូរ «សោភា» និង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ព្រមទាំងវត្ថុតាងបទល្មើសជាច្រើនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និង ចាត់ការបន្តតាមនីតិវិធី ។

ចំណែកវត្ថុតាងមួយចំនួន ដែលនៅសេសសល់ ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេជាបណ្តោះអាសន្ន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post