header ads

Sponsor

បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ។

លោកបាន ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា លោកបានដាំឫស្សីនេះនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្នផ្ទៃដីកើនឡើងចំនួន ៣ហ.ត នឹងគ្រោងពង្រីកបន្ថែមនាពេលអនាគត។

អាជីវកម្មដែលកំពុងធ្វើការដាំដុះដំណាំឫស្សីនេះគឺ៖ បណ្តុះកូនឫស្សីនិងជីកទំពាំងលក់ និងលក់ដើមប្ញស្សី ។ តាមការបញ្ជាក់ របស់ លោក លី រិន បានឲ្យដឹងថា ចំពោះកូនឫស្សី ១ដើម/៣០០០រៀល ទំពាំង ១kg/២៥០០រៀល ឫស្សី ១ដើម/៣០០០រៀល) ហើយរៀងរាល់ ៥ថ្ងៃប្រមូលទំពាំងម្តង ជាមធ្យមក្នុងមួយលើកប្រមូលទំពាំងបាន ១ ៤០០kg/ហ.ត។ សរុបកាលពីឆ្នាំ២០១៩ គាត់ប្រមូលចំណូលបានជាង ៩ ០០០ដុល្លារ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសួរនាំលោក លី វិន អំពីទីផ្សារ លទ្ធភាពធ្វើការកែច្នៃនៅពេលរដូវចុះថោក ពង្រីកផ្ទៃដីដាំបន្ថែម ជួយណែនាំ និងចែករំលែកអំពីបច្ចេកទេស និងបទពិសោធន៍ដល់អ្នកចង់ដាំឫស្សីផ្អែមនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើដាំឫស្សីផ្អែមនេះពីព្រោះជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និងកូនទៀតផង បើយើងដាំបានផលឫស្សីនេះនឹងជួយបង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃ ឈើបានល្អប្រសើរ ដោយមិនចាំបាច់ទៅពឹងផ្អែកលើផល និងអនុផលព្រៃឈើទាំងស្រុងនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post