header ads

Sponsor

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការជាមួយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត បានត្រួតពិនិត្យឃើញសាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាព ចំនួន ៧១ ថង់និង ៤០កេស សរុបចំនួន ១,១៩០ គីឡូក្រាម ស្ថិតនៅក្នុងឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។  

ក្រោយពីការត្រួតពិនិត្យ មន្រ្តីមានសមត្ថកិច្ចបានយកសាច់មាន់ និងគ្រោងឆ្អឹងខូចគុណភាពទាំងនោះ មករក្សារទុកនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីកសាងឯកសារបញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធីច្បាប់៕

រូបភាព​  នាយកដ្ឋាន​ ក.ប.ប ខេត្តបាត់ដំបង




ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post