header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រុមហ៊ុនDaehan Groupរបស់កូរ៉េ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មនៅតាមស្ថានីយ៍ផ្សេងៗទៀត ដែលអាចជួយកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។ លោក Lee JaeHoo ប្រធានក្រុមហ៊ុនDaehan Groupប្រចាំកម្ពុជា ប្រាប់ពីគម្រោងនេះទៅកាន់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក Lee JaeHoo បានបញ្ជាក់ថា គម្រោងនាំចូល និងដាក់ឲ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មនៅតាមស្ថានីយ៍នេះ អាចធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដែលជួយកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាមេរិក ។

លោក ស៊ុន ចាន់ថុល គាំទ្រចំពោះគម្រោងនេះ។ រដ្ឋមន្រ្តីសាធារណការ ស្នើឲ្យក្រុមហ៊ុនបើកដំណើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះ នៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរនៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។

លោក ស៊ុន ចាន់ថុល បានជំរុញឲ្យក្រុមហ៊ុនសិក្សាលើគម្រោងនេះឲ្យបានច្បាស់លាស់មុន នឹងនាំចូលដាក់ឱ្យដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវការប្រកួតប្រជែង៕

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែង ការគួរសមនិងពិភាក្សាការងារជាមួយលោក Lee JaeHoo ប្រធានក្រុមហ៊ុនDaehan Groupប្រចាំកម្ពុជារួមជាមួយនឹងគណៈប្រតិភូ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post