header ads

Sponsor

បន្ទាប់ពីMLBBបានបង្ហាញខ្លួននៅលើព្រឹត្តិការណ៍សម្ពោធrealme C3 មក ហើយKOLsដ៏មានប្រជាប្រិយក៏បានលេចមុខនៅលើព្រឹត្តិការណ៍សម្ពោធrealme​ 6 ស៊េរី Mobile Legends Bang Bang ក៏បានរៀបចំកម្មវិធី515 eParty  ជាមួយគ្នានឹងrealmeផងដែរ។ ថ្មីៗនេះដើម្បីផ្តល់នូវសកម្មភាពសប្បាយៗបន្ថែមទៀតដល់យុវវ័យនៅក្នុងប្រទេសកម្ពុជា realmeមានការប្រកួតហ្គេមMLBB មួយផ្សេងទៀតជាមួយ KH Gaming។ ក្រៅពីនេះទៀតក៏បានសហការជាមួយក្រុមហ៊ុនSmart  Axiataផងដែរដើម្បីរៀបចំការប្រកួតPUBGក្នុងខែនេះ។

 សកម្មភាពកាន់តែច្រើនបង្ហាញឲ្យឃើញថាrealmeមានគោលបំណងដើម្បីក្លាយជាដៃគូហ្គេមដ៏ល្អបំផុតសម្រាប់យុវវ័យ ពួកគេព្យាយាមស្វែងយល់ និងបំពេញតំរូវការរបស់យុវវ័យតាមវិធីសាស្ត្រជាច្រើនបែប។

 សហការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយហ្គេមពេញនិយមស្តាប់ទៅងាយស្រួលណាស់ នៅពេលវាបង្ហាញពីទំនុកចិត្តយ៉ាងខ្ពស់របស់realme និងមោទនភាពចំពោះលក្ខណៈពិសេសនៃផលិតផលរបស់ពួកគេ។

 វាជារឿងធម្មតាទេដែលថាការក្លាយជាទូរស័ព្ទសម្រាប់លេងហ្គេមគួរតែមានសមត្ថភាពខ្ពស់ក្នុងការប្រតិបត្តិការ ដើម្បីប្រាកដថាហ្គេមអាចដំណើរការបានដោយរលូន។ សូមមើលពីអ្វីដែលrealmeដាក់បង្ហាញនៅលើទីផ្សារប្រទេសកម្ពុជាទូរស័ព្ទទាំងអស់មានដំណើរការខ្លាំងបើធៀបនឹងទូរស័ព្ទដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែល។ ដូចជា realme C3, realme 5i, realme 6i ជាមួយឈីបសម្រាប់លេងហ្គេមដ៏ខ្លាំង Helio G70 & G80 និងប្រភេទ Snapdragon 665 ដំបូងបង្អស់ដែលមានតម្លៃក្រោម២០០ដុល្លារ ។ realmeតែងតែព្យាយាមនាំយកឈីបល្អបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់ម៉ូដែល។ ឈរជំហរលើប្រតិបត្តិការស្មាតហ្វូន អាចនិយាយបានថាrealmeពិតជាគួរតែមានមោទនភាពពិតមែន។

 ក្រៅពីនេះអេក្រង់អត្រាrefresh rate 90Hzកំពុងក្លាយជាចំណុចសំខាន់ដែលអ្នកលេងហ្គេមចង់បាន។ realmeបានចាប់ផ្តើមអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់នេះទៅលើទូរស័ព្ទកម្រិតមធ្យម ហើយនាំយកrealme 6 និងrealme 6pro ចូលមកទីផ្សារប្រទេសកម្ពុជា។

 ដើម្បីធានានូវបទពិសោធន៍នៃការកំសាន្តកាន់តែយូរ ផលិតផលរបស់realmeបាននាំមកនូវថ្មទំហំធំ៥០០០mAh ឬសាកថ្មល្បឿនលឿន៣០វ៉ាត់។ បើនិយាយពីលក្ខណៈពិសេសទាំងអស់ ទូរស័ព្ទrealmeមានតម្លៃល្អបំផុតសម្រាប់ការលេងហ្គេម។

 ឥលូវនេះrealme dayនឹងមកដល់ឆាប់ៗនេះជាមួយនឹងបូ្រម៉ូសិនដ៏អស្ចារ្យ សូមពិនិត្យមើលពត៌មានលំអិត និងទទួលយកទូរស័ព្ទrealmeថ្មីសម្រាប់អ្នក ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលលេងហ្គេមឲ្យបានល្អ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post