header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

បើតាមទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទនៅថ្ងៃទី ៦ ខែមិថុនានេះ ក្នុងដើមឆ្នាំ២០២០ កម្ពុជាសម្រេចនាំចេញម្ទេសស្រស់ទៅកាន់ប្រទេសថៃបានចំនួន ៣០៨៥២តោន ក្នុងរយៈពេល៥ខែ ៥ថ្ងៃ។

លោក វេង សាខុន បានបញ្ជាក់បែបនេះទៀតថា៖«លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា មានការកើនឡើងជាលំដាប់សម្រាប់ការនាំម្ទេសស្រស់ទៅកាន់ប្រទេសថៃនេះ» ។

លោកបន្តទៀតថា នៅឆ្នាំ២០១៥ កម្ពុជាសម្រេចនាំចេញម្ទេសបាន ១ ០០២ តោន ក្នុងឆ្នាំ២០១៦ សម្រេចបាន ១ ៤៩០ តោន ហើយឆ្នាំ២០១៧ សម្រេចបាន ១ ៧៥០ តោន ក្នុងឆ្នាំ២០១៨ សម្រេចបាន ១៥ ៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥ ៥១៣ តោន៕

កម្ពុជា​សម្រេច​នាំ​ចេញ​ម្ទេស​ស្រស់​ទៅ​កាន់​ប្រទេស​ថៃ​បាន​ ៣០​៨៥​២​តោន ​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post