header ads

Sponsor

ក្នុងរយៈពេល១ខែ នៃការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខែ ឧសភា ប៉ូលិសចរាចរណ៍ ផាកពិន័យអ្នកល្មើសច្បាប់ បានទឹកប្រាក់ប្រមាណជាង ៣ពាន់លានរៀល ដែលស្មើនឹងជាង៧០ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់​របស់នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅក្នុងសន្និសីទ​សារព័ត៌មាន ព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០។

រយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចន​គរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើស​ច្បាប់​ស្ដីពី​ចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះ​មានទោច​ក្រយាន​យន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថ​យន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post