header ads

Sponsor

អាកាសធាតុ

អាម៉ាប៉ាប៉ាញ៉ូស

កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនាៗ ទូទាំងប្រទេស ខណៈដែលអាកាសធាតុក្ដៅថយចុះមួយកម្រិត ហើយមានខ្យល់មូសុងបក់មកពីទិសនិរតីចាប់ពីថ្ងៃទី ៣ ដល់ ៩ខែ មិថុនា។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះនៅថ្ងៃទី ២ខែ មិថុនា ឆ្នាំ ២០២០។

សម្រាប់បណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៥អង្សាសេ ដល់ ២៧អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៤ ដល់ ៣៦អង្សាសេ ហើយនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅបង្គួរ ក្នុងនោះនៅវាលទំនាបភាគពាយ័ព្យ និងភាគកណ្ដាលអាចនឹងមានភ្លៀងធ្លាក់ច្រើន។

សម្រាប់បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៤ ដល់ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣៣ ដល់ ៣៥អង្សាសេ។ ហើយនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។

ចំណែក បណ្ដាខេត្ត នៅតំបន់មាត់សមុទ្រ តុណ្ហភាពអប្បបរមា មានចន្លោះពី ២៥ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣២ ដល់ ៣៤អង្សាសេ ហើយនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គួរ។

ក្រសួងអំពាវនាវ ឲ្យសារធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរន្ទះ នឹងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើង ជាពិសេស នៅតំបន់វាលទំនាប និងតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post