header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្នើឱ្យពលរដ្ឋរៀន«រស់នៅតាមបែបគន្លងថ្មី» ក្នុងវិបត្តិកូវីដ១៩នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី២១ មិថុនា។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោកកំពុងបន្តរាតត្បាតខ្លាំងក្លានៅឡើយ ដូច្នេះពលរដ្ឋត្រូវចេះរស់នៅដោយការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ដូច្នេះថា៖«បុគ្គលគ្រប់រូបត្រូវរៀនសម្របខ្លួនរស់នៅរបស់ខ្លួនតាមបែបដែលហៅថា ការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយប្រកាន់យកការបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ១៩នេះឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងការប្រុងប្រយ័ត្ននូវរលកទី២នៃការចម្លងវីរុសដ៏កាចសាហាវនេះ ដែលអាចកើតឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។

ជាមួយគ្នានេះរដ្ឋមន្រ្តីសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋ ត្រូវរក្សាអនាម័យដៃស្អាតដោយឧស្សាហ៍លាងដៃជាមួយទឹកស្អាតនឹងសាប៊ូ ឬទឹកអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់។ ជាពិសេសត្រូវពាក់ម៉ាស់ (ក្នុងករណីចាំបាច់ ជាពិសេសពេលធ្វើដំណើរដែលមានគ្នាច្រើន ឬនៅទីកន្លែងដែលមានមនុស្សម្នាច្រើនជាដើម) ឬប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អកកណ្ដាស់។ ពលរដ្ឋត្រូវអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានលើសពីមួយម៉ែត្រ កន្លះឡើងជាដើម។

កម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន១២៩នាក់ ដោយជាសះស្បើយ១២៧នាក់ នៅត្រឹមថ្ងៃទី ២១ មិថុនានេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post