header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

សត្វផ្សោតប្រភេទក្បាលត្រឡោកធំមួយក្បាលនេះ មានទម្ងន់ធ្ងន់៦៥គីឡូ ត្រូវបានគេឃើញងាប់អណ្តែតមកលើឆ្នេរកែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩មិថុនា២០២០នេះ។

អភិបាលខេត្តស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានប្រាប់សារព័ត៌មានខ្មែរណាស់អំពីមូលហេតុ នៃការស្លាប់របស់សត្វផ្សោតបែបនេះថា បើតាមការពិនិត្យ ដោយក្រុមមន្ត្រីជំនាញ បានសន្និដ្ឋានថា សត្វផ្សោតងាប់ដោយសារប៉ះជាមួយស្លាបចាក់នាវា រីទូកធំ។

សត្វផ្សោតនេះ ក្រោយពីបានធ្វើកោសល្យវិច័យបានឲ្យដឹងដូច្នេះថា ជាប្រភេទសត្វផ្សោតក្បាលត្រឡោក មានបណ្តោយ ១,៧០ ម៉ែត្រ ទទឹង ០,៤០ ម៉ែត្រ ទំងន់ ៦៥គីឡូក្រាម និងមន្រី្តជំនាញបានយកត្រីនេះទៅកប់រួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post