header ads

Sponsor

សមត្ថកិច្ចបានឃាត់ស្រាចិនសែមិនឲ្យលក់ដូរបន្តទៀតជាង ១ម៉ឺនដប នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្រជាពលរដ្ឋក្នុងខេត្តបានផឹកចំនួន ៣៤នាក់ មានស្រី ២នាក់ ក្នុងនោះបណ្ដាលឲ្យស្លាប់ ៧នាក់ ដោយសារពុលស្រាចិនសែនេះ ហើយក្រៅពីនោះកំពុងសម្រាកព្យាបាលនូវមន្ទីរពេទ្យ។

តាមស្នងនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១១ខែមិថុនាឆ្នាំ២០២០ ម្សិលមិញ ស្រាចិនសែនេះពុំទាន់មានការស្រាវជ្រាវច្បាស់លាស់នោះទេ ខណៈសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដោយយកចិត្តទុក់ដាក់។

អាជ្ញាធរមូលដ្ឋានខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យពិសាស្រាប្រភេទនេះបន្តទៀត ដែលមិនបានពិនិត្យច្បាស់លាស់ និងមិនមានស្តង់ដា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post