header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ មន្រ្តីគយខេត្តតាកែវ បានរកឃើញសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ៤ប្រភេទរួមមាន៖ ម្ទេស ក្រូចឆ្មាតូចៗ ស្ពៃ និងខ្ញី ដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិភ្នំដិន របស់ខេត្តតាកែវ។

កាកសំណល់ថ្នាំ កសិកម្មនៅលើបន្លែទាំង៤នេះ ត្រូវបានរកឃើញក្នុងចំណោមបន្លែចំនួន២៣មុខ ដែលត្រូវបានធ្វើតេស្តចំនួន៣លើកពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ។ បន្លែដែលមានសំណល់ថ្នាំកសិកម្មជាបន្លែ ដែលគ្មានសុវត្ថិភាព និងនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

យ៉ាងណាមន្ត្រីថា បន្លែបានរកឃើញមានកាកសំណល់ថ្នាំកសិកម្មនោះ និងត្រូវបញ្ជូនត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ហើយយើងនិងមិនអនុញ្ញាតឱ្យបន្លែ៤ប្រភេទនេះ នាំចូលមកកម្ពុជាជាបណ្ដោះអាសន្ន រហូតទាល់តែមានលិខិតបញ្ជាក់ពីមន្រ្តីកសិកម្មវៀតណាមថាបន្លែទាំងអស់នេះ មិនមានកាកសំណល់ថ្នាំកសិកម្ម រួមទាំងការយកមកធ្វើពិសោធន៍ម្ដងទៀត ពីមន្រ្តីជំនាញកាំកុងត្រូលរបស់កម្ពុជា ដោយបញ្ជាក់ថាមិនមានថ្នាំសំណល់កសិកម្មនៅលើបន្លែទាំងអស់នេះ ទើបនឹងអនុញ្ញាតឱ្យមានការនាំចូលវិញ។

នៅច្រកព្រំដែន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post