header ads

រងចាំទៀតមិនបានទេពិតជាកក្រើកទៀតហើយ បន្ទាប់ពីបានធ្វើការបង្ហោះយ៉ាងសកម្មទៅលើបណ្តាញសង្គមហ្វេសបុក ហើយនឹងមានការ Live ផ្ទាល់ការប្រកួតប្រជែងអំពី Y30 ចេញពីផេកផ្លូវការ vivo កាលពីថ្ងៃទី 29/30 ពីសំណាក់តារាសម្តែង វីយ៉ារ៉ូ កញ្ញាដាដាវ ប៉ះគ្នាជាមួយនឹង ពូរៀនថត និងតារាបាល់ទាត់លោក ឈិនឈឿន។ នៅពេលនេះយើងក៏បានរកឃើញក្រុមដែលទទួលបានជ័យលាភីហើយដែរ គឺក្រុម ពូរៀនថត និងតារាបាល់ទាត់ លោក ឈិនឈឿន ដែរជាក្រុមទទួលបានការ View ច្រើនជាងគេនៅក្នុងការ Live ។

មួយវិញទៀតសម្រាប់ហ្វេនហ្វេន ដែរបានចូលរួម Comment នៅក្នុងការលេងហ្គេម ថ្ងៃស្អែកនេះក្រុមហ៊ុន vivo នឹងធ្វើការប្រកាសអ្នកឈ្នះនៅលើផេកផ្លូវការរបស់ vivo ផ្ទាល់តែម្តង។ កាន់តែពិសេសជាងនេះផងដែរ សម្រាប់ស្មាតហ្វូន vivo Y30 ក៏បានបើកឲ្យដំណើរការចេញលក់ជាផ្លូវការនៅលើទីផ្សារចាប់ ពីថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០២០ តទៅហើយ ជាមួយនឹងកញ្ចប់សមរម្យត្រឹមតែ $169 តែប៉ុណ្ណោះ។
ខាងក្រោមជាលក្ខខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y30 ៖

  1. អេក្រង់ ទំហំ 6.47 អ៊ីញ Ultra O Screen  ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1560 HD+ លាតសន្ធឹងប្រមាណ 90.7% នៃផ្ទៃ ខាងមុខ និងមានដង់ស៊ីតេអេក្រង់ 266 ppi
  2. ប្រើបន្ទះឈីប Qualcomm Snapdragon MT6765 Octa-core
  3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
  4. មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
  5. មានថ្មទំហំធំ 5000 mAh
  6. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10
  7. មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបួនគ្រាប់ (13MP + 8MP + 2MP+2MP)
  8. អាចប្រើស៊ីមកាតបានពីរ
  9. មានមុខងារ Face Unlock + FingerPrint

ដូចច្នេះហើយសម្រាប់បងប្អូន ឬក៏ហ្វេនហ្វេនណាដែលមានបំណងចង់ជាវស្មាតហ្វូន vivo Y30 យកទៅប្រើប្រាស់ ដោយលោកអ្នកអាចធ្វើការរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំង 25 ខេត្តក្រុង។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post