សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ពេលនេះ ព័ត៌មានចេញផ្សាយជាផ្លូវការហើយ ថា ប្រ៊ែន 7-Eleven ដែលជាហាង លក់ទំនិញរាយដ៏ធំបំផុត ក្នុងពិភពលោក បានចុះ កិច្ចព្រមព្រៀងទិញ សិទ្ធិផ្ដាច់មុខ (Master Franchise) ជាមួយក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែល ជាបុត្រសម្ព័ន្ធ មួយ របស់ CP ALL Public Company Limited។

ហើយផ្អែកតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. គឺជាអ្នក ទិញ សិទ្ធិផ្ដាច់មុខ តែ មួយគត់ ដែលទទួល បាន ការអនុញ្ញាតតាមផ្លូវច្បាប់ ឱ្យបើកដំណើរការ ហាង 7-Eleven នៅ ក្នុង ប្រទេសកម្ពុជា។

គួររំឭកថា កាលពីពេល ថ្មីៗនេះប៊្រែន 7-Eleven ទទួល បាន ព័ត៌មានដែល ចុះផ្សាយថាមាន ជនឆបោកក្លែងបន្លំធ្វើ ជា តំណាងរបស់ខ្លួន និងជាអ្នក ទិញ សិទ្ធិផ្ដាច់មុខ ប្រចាំប្រទេស កម្ពុជា។ ប៉ុន្តែ ពេល នេះច្បាស់ការ ហើយ គឺ ក្រុម ហ៊ុន CP ALL (Cambodia) Co., Ltd. ជាអ្នកទិញ សិទ្ធិផ្ដាច់មុខតែ មួយគត់នៅក្នុង ទីផ្សារ កម្ពុជា។

នៅក្នុងលក្ខខណ្ឌ អភិវឌ្ឍន៍ អាជីវកម្ម កិច្ចព្រមព្រៀងនេះ ចងភ្ជាប់កាតព្វកិច្ច ទំនាក់ទំនង ផ្ដាច់មុខរវាង ម្ចាស់ ហ្វ្រែនឆាយ និង អ្នក ទិញ សិទ្ធិផ្ដាច់មុខដែល ចែង យ៉ាង ច្បាស់ថា អ្នក ទទួលសិទ្ធិ លក់ ហ្វ្រែនឆាយ ក្លាយជា ម្ចាស់ ហ្វ្រែនឆាយ ផ្ដាច់មុខ សម្រាប់ ទីផ្សារ កម្ពុជា។ នៅ ក្នុងតំបន់ គ្រប់គ្រងដែល ត្រូវ បានកំណត់ ដូចមានចែង ក្នុង កិច្ចព្រមព្រៀង អ្នក ទិញ សិទ្ធិផ្ដាច់មុខ ត្រូវទទួល រ៉ាប់រងជ្រើសរើស បណ្ដុះ បណ្ដាល និង បន្តជួយ គាំទ្រដល់ អ្នកទិញ សិទ្ធិ បើក អាជីវកម្ម បន្ត ទាំង អស់។

ហើយ សូម បញ្ជាក់ ថា ហាង 7-Eleven ដំបូង បង្អស់ នៅ ក្នុង រាជធានីភ្នំពេញ គ្រោង បើកដំណើរការ នៅ ឆ្នាំ ២០២១ ដ៏ខ្លីខាងមុខនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor