សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ក្រសួងសុខាភិបាលបញ្ជាក់ថា ជំងឺឈីកគន់ហ្គន់យ៉ាឬហៅថាគ្រុនឈីក ចាបានប់ផ្ដើមផ្ទុះឡើងវិញនៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់បានចាប់ផ្ដើមឈឺកាលពីថ្ងៃទី១៩កក្កដា។

ក្រសួងបន្តថា បន្ទាប់ពីមានការពិនិត្យសុខភាពពលរដ្ឋជាង១៦០នាក់ក្នុងភូមិចំនួន៦ គឺបានរកឃើញអ្នកមានបញ្ហាសុខភាពចំនួន៣២នាក់ និងបន្ទាប់ពីនាំយកសំណាកពីអ្នកជំងឺមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញលទ្ធផលថា គឺជាជំងឺគ្រុនឈីក។ អ្នកដែលកើតជំងឺគ្រុនឈីកទាំងនោះ បានចាប់ផ្ដើមធូរស្បើយបណ្ដើរៗហើយ។

ក្រសួងបានបញ្ជាក់ថាថា៖«ក្រៅពីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ប្រទេសកម្ពុជាបានលេចឡើងជំងឺគ្រុនឈីកសារជាថ្មីឡើងវិញនៅខេត្តបន្ទាយមានជ័យ ហើយអាចជាបញ្ហាសុខភាពសារធារណៈមួយទៀត ដែលប្រឈមឆ្លងពីមនុស្សម្នាក់ទៅមនុស្ស ពីគ្រួសារមួយទៅគ្រួសារមួយ និងពីភូមិទៅភូមិទៀត តាមរយៈមូសខ្លាញីខាំជាពិសេសនៅពេលថ្ងៃ ខណៈជំងឺនេះ អាចឆ្លងលើមនុស្សគ្រប់វ័យ»។

ក្រសួងបញ្ជាក់ថា រោគសញ្ញានៃជំងឺថ្មីនេះ គឺគ្រុនក្ដៅស្រួចស្រាលលើសពី៣៨អង្សា ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្ទុលក្រហមលើស្បែក។ ជំងឺគ្រុនឈីកនេះ មិនបណ្ដាលឱ្យស្លាប់នោះទេ ហើយស្ទើរតែអ្នកជំងឺទាំងអស់គឺអាចព្យាបាលជាសះស្បើយក្នុងរយៈពេលមួយសប្ដាហ៍ច្រើនជាងនេះ។ វាក៏អាចធ្វើឱ្យអ្នកជំងឺអាចសម្លាប់ដៃឈើក្នុងរយៈពេលរហូតដល់១០ ហើយវាអាចធ្វើឱ្យស្លាប់ គឺដរាបណាអ្នកជំងឺមានផ្ទុកជំងឺរួមផ្សំដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម និងរលាកស្រោមខួរក្បាលជាដើម។

គួរបញ្ជាក់ថា ជំងឺគ្រុន ឈីក កើតឡើងដំបូងនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្រ្វីក និងរកឃើញនៅកម្ពុជា១៩៦១ តាមបណ្ដាខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ កំពង់ស្ពឺ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្ដាល កំពត់ និងរាជធានីភ្នំពេញ វិធីទប់ស្កាត់ជំងឺឈីក គឺដូចគ្នានឹងការទប់ស្កាត់ជំងឺគ្រុនឈាមដែរ គឺត្រូវបំផ្លាញចោលជម្រកសត្វមូសខ្លា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor