ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោកដែលផ្តល់ជូននូវថ្លៃចំណាយលើការព្យាបាលនិង
ចត្តាឡីស័ក ដែលជាការធានារ៉ាប់រងពិសេសដល់អ្នកដំណើររបស់ខ្លួន
ខណៈពេលពួកគាត់ហោះហើរទៅកាន់គោលដៅ និងនៅគ្រប់ថ្នាក់ធ្វើដំណើរ
ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០៖ អតិថិជនរបស់អ៊ែមមឺរឹតអាចធ្វើដំណើរប្រកបដោយភាពជឿជាក់ព្រោះថាក្រុមហ៊ុននឹងចំណាយលើថ្លៃព្យាបាលរហូតដល់ ១៥០,០០០ អឺរ៉ូ និងថ្លៃចំណាយលើចត្តាឡីស័ក ១០០ អឺរ៉ូក្នុងមួយថ្ងៃសម្រាប់រយៈពេល ១៤ ថ្ងៃប្រសិនបើពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺកូវីដ ១៩ ក្នុងពេលធ្វើដំណើរ ខណៈពេលដែលពួកគេនៅឆ្ងាយពីផ្ទះ។ ការធានាទទួលរាប់រងលើការចំណាយនេះ ក្រុមហ៊ុនផ្តល់ជូនដល់អតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។
លោក HH Sheikh Ahmed bin Saeed Al Maktoum ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនអ៊ែមមឺរឹតបានមានប្រសាសន៍ថា៖“ ក្រោមការណែនាំរបស់ អ្នកអង្គម្ចាស់ Sheikh Mohammed អនុប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមនិងជាអ្នកគ្រប់គ្រងនៃទីក្រុងឌូបៃ អ៊ែមមឺរឹតមានមោទនភាពក្នុងការនាំមុខនិងបង្កើនទំនុកចិត្តសម្រាប់ការធ្វើដំណើរអន្តរជាតិ។ ។ យើងដឹងថាប្រជាជនចង់ធ្វើដំណើរ ខណៈដែលព្រំដែនជុំវិញពិភពលោកបើកជាបណ្តើរ ៗ ប៉ុន្តែពួកគាត់កំពុងស្វែងរកភាពបត់បែននិងការធានាប្រសិនបើមានអ្វីមិននឹកស្មានដល់កើតឡើងនៅពេលធ្វើដំណើរ។”
លោកបានបន្ថែមទៀតថា “អ៊ែមមឺរឹតបានខិតខំប្រឹងប្រែងអនុវត្តគ្រប់ជំហាននៃការធ្វើដំណើររបស់អតិថិជនដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងហើយយើងក៏បានផ្លាស់ប្តូរគោលការណ៍នៃការកក់របស់យើងដើម្បីផ្តល់នូវភាពបត់បែនដែរ។ ឥឡូវនេះយើងកំពុងតែឈានទៅមុខមួយកម្រិតទៀត បន្ទាប់ពីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោកដែលផ្តល់ជូនអតិថិជនរបស់យើងនូវការធានារ៉ាប់រងជាសកលដោយឥតគិតថ្លៃសម្រាប់ការចំណាយលើថ្លៃព្យាបាលនិងការធានារ៉ាប់រងប្រសិនបើពួកគេត្រូវចំណាយក្នុងកំឡុងពេលធ្វើដំណើរ។ វាគឺជាការវិនិយោគរបស់យើង ប៉ុន្តែយើងផ្តល់អាទិភាពឲ្យអតិថិជនរបស់យើង ហើយយើងជឿជាក់ថាពួកគេនឹងស្វាគមន៍គំនិតផ្តួចផ្តើមនេះ។
ក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់នៅលើពិភពលោកទទួលរាប់រង់ការចំណាយជាសកលដែលទាក់ទងនឹងជំងឺកូវីដ ១៩
ការគ្របដណ្តប់លើការចំណាយលើកូវីដ-១៩ ដែលពាក់ពន្ធ័លើការព្យាបាលនិងចត្តាឡីស័កត្រូវបានផ្តល់ជូនដល់អតិថិជនរបស់ក្រុមហ៊ុន ដោយឥតគិតថ្លៃគ្រប់ថ្នាក់ហោះហើរនិងគ្រប់គោលដៅ។ ការគ្របដណ្តប់លើការចំណាយនេះនឹងមានប្រសិទ្ធភាព ភ្លាមៗលើអតិថិជនដែលធ្វើដំណើរជាមួយអ៊ែមមឺរឹតរហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ (ការហោះហើរលើកដំបូងដែលត្រូវបញ្ចប់នៅ ឫ មុនថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០)។ វាមានសុពលភាពរយៈពេល ៣១ ថ្ងៃចាប់ពីពេលដែលពួកគេហោះហើរដំបូងនៃដំណើររបស់ពួកគេ។ នេះមានន័យថាអតិថិជនរបស់អ៊ែមមឺរឹតអាចបន្តទទួលបានអត្ថប្រយោជន៍ពីការធានាបន្ថែមនេះ ទោះបីពួកគេធ្វើដំណើរបន្តទៅទីក្រុងមួយផ្សេងទៀតបន្ទាប់ពីទៅដល់គោលដៅរបស់ពួកគេដោយអ៊ែមមឺរឹត។
អតិថិជនមិនចាំបាច់ចុះឈ្មោះឬបំពេញបែបបទណាមួយមុនពេលពួកគេធ្វើដំណើរ ហើយក៏មិនតម្រូវអោយមានកាតព្វកិច្ចផ្សេង ដើម្បីប្រើប្រាស់ការធានានេះដែលផ្តល់ដោយអ៊ែមមឺរឹតនោះទេ។
រាល់អតិថិជនដែលរងផលប៉ះពាល់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកូវីដ ១៩ ក្នុងកំឡុងពេលធ្វើដំណើរពួកគេគ្រាន់តែទាក់ទងតាមទូរស័ព្ទបន្ទាន់ដើម្បីទទួលបានជំនួយនិងការធានា។
លេខទូរស័ព្ទទាន់ហេតុការណ៍និងព័ត៌មានលំអិតអំពីអ្វីដែលចំណាយទាក់ទងនឹងការគ្របដណ្តប់លើការធានាលើ កូវីដ-១៩ មាននៅលើគេហទំព័រ www.emirates.com/COVID19assistance ។
ភាពបត់បែននិងការធានា
ជាមួយនឹងការបើកព្រំដែនជាបណ្តើរៗ នៅរដូវក្តៅនេះ អ៊ែមមឺរឹតបានធ្វើការកែសម្រួលគោលនយោបាយនៃការកក់សំបុត្ររបស់ខ្លួនដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែននិងទំនុកចិត្តបន្ថែមទៀតលើការរៀបចំផែនការធ្វើដំណើររបស់ពួកគេ។ អតិថិជនដែលមានផែនការធ្វើដំណើរត្រូវបានរំខានការហោះហើរពីការរឹតត្បិតការធ្វើដំណើរដែលទាក់ទងនិងជំងឺកូវីដ -១៩ អាចរក្សាទុកសំបុត្ររបស់ពួកគេដែលមានសុពលភាពរយៈពេល ២៤ ខែនិងកក់ឡើងវិញដើម្បីហោះហើរនៅពេលក្រោយ ស្នើសុំប័ណ្ណធ្វើដំណើរ( Travel vouchers)ដើម្បីទូទាត់នឹងការទិញសំបុត្រនាពេលអនាគត ឬស្នើសុំការសងប្រាក់វិញតាមរយៈទម្រង់ពាក្យអនឡាញនៅលើគេហទំព័ររបស់អ៊ែមមឺរឹតឬតាមរយៈភ្នាក់ងារកក់សំបុត្ររបស់ពួកគាត់។
បច្ចុប្បន្នអ៊ែមមឺរឹតដំណើរការហោះហើរជាង ៦០ គោលដៅ នៅក្នុងបណ្តាញរបស់ខ្លួនដោយសម្រួលដល់ការធ្វើដំណើររវាងទ្វីបអាមេរិក អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ានិងអាស៊ីប៉ាស៊ីហ្វិកតាមរយៈការតភ្ជាប់យ៉ាងងាយស្រួលពីទីក្រុងឌូបៃសម្រាប់អតិថិជននៅទូទាំងពិភពលោក។
ទីក្រុងឌូបៃត្រូវបានបើក៖ អតិថិជនពីបណ្តាញអ៊ែមមឺរឹតឥឡូវអាចធ្វើដំណើរទៅកាន់ឌូបៃបានខណៈដែលទីក្រុងបានបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវជំនួញ និងទេសចរការកំសាន្តដោយមានពិធីសារធ្វើដំណើរតាមអាកាសថ្មីដែលការពារសុខភាពនិងសុវត្ថិភាពរបស់ភ្ញៀវទេសចរនិងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែមអំពីតម្រូវការចូលសម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ទីក្រុងឌូបៃសូមចូលទៅកាន់គេហទំព័រ www.emirates.com/flytoDubai
សុខភាពនិងសុវត្ថិភាពជាបឋម៖ អ៊ែមមឺរឹតបានអនុវត្តវិធានការណ៍គ្រប់ជ្រុងជ្រោយនៅគ្រប់ជំហាននៃការធ្វើដំណើររបស់អតិថិជនដើម្បីធានាសុវត្ថិភាពដល់អតិថិជននិងនិយោជិករបស់ខ្លួននៅលើដីនិងលើអាកាសរួមទាំងការចែកចាយនូវឧបករណ៍អនាម័យដែលមានផ្ទុកនូវរបាំងមុខស្រោមដៃ ទឹកជូតអនាម័យនិងថ្នាំប្រឆាំងនឹងបាក់តេរីដល់អតិថិជនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែមអំពីវិធានការទាំងនេះនិងសេវាកម្មដែលមាននៅលើជើងហោះហើរនីមួយៗសូមចូលទៅកាន់គេហទំព័រ www.emirates.com/yoursafety
ការរឹតបន្តឹងការធ្វើដំណើរ៖ អតិថិជនត្រូវបានគេរំលឹកលើការរឹតបន្តឹងពីការធ្វើដំណើរនៅតែមាន ហើយអ្នកដំណើរនឹងត្រូវបានទទួលបានការហោះហើរប្រសិនបើពួកគេគោរពនិងបំពេញបានតាមគ្រប់តម្រូវការ គ្រប់លក្ខណៈវិនិច្ឆ័យតាម
គោលនយោបាយនៃប្រទេសដែលពួកគាត់ហោះទៅ។ សូមចូលទៅកាន់៖ www.emirates.com/travelrestrictions
អ្នកមានលំនៅដ្ឋាននៅទីក្រុងឌូបៃ អាចពិនិត្យមើលតម្រូវការធ្វើដំណើរចុងក្រោយបង្អស់នៅ៖ www.emirates.com/returntoDubai
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
+855 87 57 29 26