
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២០ គំរូ រួមមាន៖ ពោតបារាំង ក្រូចឆ្មាតូច ត្រប់ស្រួយ ប៉េងប៉ោះ ត្រសក់ ម្ទេសហាវៃ ស្ពៃក្តោប ដំឡូងជ្វា ផ្លែល្ពៅ ស្ពៃបូកគោ ផ្លែស៊ូ ផ្លែម្ទេស ផ្កាស្នោរ ក្រូចឆ្មា ឆៃថាវ ត្រប់វែង ពពាយ ត្រាវ ផ្កាគូឆាយ និងផ្កាខាត់ណា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
* ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូបន្លែទាំងនោះឡើយ៕





