សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បុរសជនជាតិខ្មែរម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ធ្វើចត្តាឡីស័កដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ បើតាមអ្នកជិតខាងនៅក្នុងភូមិឃុំជាមួយបុរសរូបនេះ បានប្រាប់សារព័ត៌មាន«ខ្មែរណាស់»ថា បុរសដែលស្លាប់នេះ មានអាយុ ២១ឆ្នាំ មានទីលំនៅនៅភូមិទី ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមសេចក្តីរាយការណ៍ បុរសរូបនេះ បានធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០។

តាមការសន្និដ្ឋានជាបឋមរបស់គ្រូពេទ្យ បានឲ្យដឹងថា នេះជាករណីខ្យល់គរ ឬគាំងបេះដូង។ ក្រុមគ្រូពេទ្យជំនាញ កំពុងធ្វើកោសល្យវិច្ច័យរកមូលហេតុនៃការស្លាប់នេះ ក្រុមគ្រូពេទ្យបានបញ្ជាក់ដូច្នេះថា “យើងបានយកសំណាកគាត់ទៅពិនិត្យនៅប៉ាស្ទ័រដើម្បីឲ្យដឹងពីមូលហេតុជាក់លាក់”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor