សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសធនាគារជាតិកម្ពុជាបានប្រកាសថា កម្ពុជាមានទុនបម្រុងទុក ដែលទុនបម្រុងនេះ គឺមានទាំងមាសនិងរូបីយប័ណ្ណបរទេស ដែលគិតសរុបគឺមានចំនួន១៩,៥ប៊ីលានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២០នេះ។
ធនាគារជាតិបញ្ជាក់ថា កម្ពជាមានមាសចំនួន៣៦,៥តោន ក្នុងនោះមានជាង២៦តោន កំពុងរក្សាទុកនៅក្នុងប្រទេសអង់គ្លេសនិងប្រទេសស្វីស ហើយនៅក្នុងប្រទេសកម្ពុជា គឺមានចំនួន១០តោន។
សម្ដេច ហ៊ុន សែន បានប្រកាសដែរថា កន្លងមកមានពលរដ្ឋចង់ដឹងអំពីចំនួនមាស ដែលមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិ តែក៏មានជនអាក្រក់មួយចំនួនតូចកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល
សម្ដេចបន្តថា ប្រហែលមួយឆ្នាំមុន សម្ដេចធ្លាប់ប្រកាសថា មាសរបស់កម្ពុជាមាន៣០តោន តែតាមតួលេខថ្មីនេះមាសរបស់កម្ពុជាមានដល់៣៦,៥តោន ហើយនេះមិនមែនជាមារយាទ ស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕