header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មន្រ្តីអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤៩នាក់ ដែលកំពុងរស់នៅ និងធ្វើការងារខុសច្បាប់ នៅខេត្តកោះកុង។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី៩ ខែកក្កដា។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៨ ខែកក្កដា សមត្ថកិច្ចបានចុះត្រួតពិនិត្យ សាឡង់បូមខ្សាច់ និងសាឡង់ដឹកខ្សាច់ ស្ថិតក្នុងកំពុងផែ តាឌឹក ឃុំស្រែអំបិល ស្រុកស្រែអំបិល បានរកឃើញពលករជាជនជាតិវៀតណាមចំនួន៤៩នាក់ ក្នុងនោះស្រ្តី៣នាក់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នពលករទាំង៤៩ នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post