header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញជំងឺកូវីដ១៩ លើពលរដ្ឋខ្មែរ៩នាក់ទៀត ដែលទើបមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី នៅថ្ងៃទី១៤ កក្កដា។ អ្នកទាំង៩នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសខ្មែរទាំង៩នាក់នេះ មកពីអារ៉ាប់បីសាអូឌីនេះ បានបន្តជើងហោះហើរពីម៉ាឡេស៊ី ហើយមកដល់កម្ពុជា កាលពីថ្ងៃទី១០ កក្កដា ។ ក្រសួងសុខាភិបាល បានរកឃើញមានជំងឺកូវីដ១៩ លើអ្នកទាំងនោះ ក្រោយពិនិត្យធ្វើតេស្តជាលើកទី២ កាលពីថ្ងៃទី១៣ កក្កដា។

ដោយឡែកអ្នកដំណើរ៧០នាក់ទៀត តាមជើងយន្តហោះជាមួយគ្នា ដែលឃើញអវិជ្ជមានកូវីដ១៩នោះ ត្រូវបានមន្ត្រីជំនាញ បញ្ជូនទៅមណ្ឌលចត្តាឡីស័កជម្ពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យពួកគេសម្រាក និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ។ នេះបើតាមក្រសួងសុខាភិបាល។

គិតត្រឹមថ្ងៃទី១៤ កក្កដានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១៦៥នាក់ ក្នុងនោះជាសះស្បើយ ១៣៣នាក់។ ប​ច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ចំនួន៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post