header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

តាមការព្យការណ៍ស្ថានភាពរបស់ក្រសួងធនធានទឹកនបានបង្ហាញថា ចាប់ពីថ្ងៃទី ១៥-២១ ខែកក្កដា តំបន់មួយចំនួនមានអាកាសធាតុដូចខាងក្រោម៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២៦-២៧ °C និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតមធ្យមទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើអាចមានភ្លៀងធ្លាក់ច្រើន បន្ទាប់មកភ្លៀងនឹងថមថយធ្លាក់ពីល្បឿនខ្យោយទៅមធ្យម។

ចំណែកបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅបង្គួរ ដែលមានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C។រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីល្បឿនខ្សោយទៅមធ្យម ហើយសីតុណ្ហភាពអប្បបរមា មានពី២៦-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវនៅថ្ងៃទី ១៤ ខែកក្កដានេះ សូមឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕អត្ថបទ៖ ញឹក សំអូន

សេចក្ដីប្រកាស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post