header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ឧត្តរមានជ័យ៖​​ ប្រជាកសិករ បានងាកមកចាប់របរចិញ្ចឹមកង្កែបលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ស្បៀងនៅក្នុងគ្រួសារផង និងបានប្រាក់ចំណូលខ្លះ ដើម្បីសម្រួលជីវភាពផង។

ជាក់ស្តែងកសិករ វ៉ាន ណាយ រស់នៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានផ្តើមរបរចិញ្ចឹមកង្កែបចាប់ពីឆ្នាំ២០១៧មក។

លោក ណាយ បានប្រាប់ឱ្យដឹងថា លោកបានទិញកូនកង្កែបមកពីប្រទេសថៃចំនួន ១៥០ក្បាល នៅឆ្នាំ២០១៩ ក្នុងនោះមេបាផលិតកូនបានប្រមាណ១៤៤០០កូន។ ចំណូលពីការលក់កូន និងកង្កែបសាច់បានចំនួន ៤លានរៀល ដោយលោកចំណាយលើការរៀបចំទីកន្លែង ទិញកូន និងចំណីអស់ជាង ១លានរៀល។ បច្ចុប្បន្នលោក ណាយ បញ្ជាក់ថា មានមេបាល្អ ២០ក្បាល កំពុងផលិតកូន និងមានអាងកៅស៊ូ២ អាងរៀបពីឥដ្ឋ១ និងអាងមេបា១។ លោក វ៉ាន ណាយ លើកឡើងបែបនេះ តាមរយៈផេករបស់ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដូចគ្នានេះដែរ កសិករ ធន ប៊ុនធឿន រស់នៅខេត្តឧត្តរមានជ័យ បានលើកឡើងថា លោកចាប់មុខរបរចិញ្ចឹមកង្កែបបាន១ឆ្នាំហើយ ដោយលោកមានអាងកៅស៊ូចំនួន៤ ទំហំ(២x៣) និងទទួលបានចំណូលពីការលក់បង្កែបបានចំនួនជាង ១លានរៀល ដោយចំណាយដើមអស់ ៣០ម៉ឺនរៀល និងទទួលបានប្រាក់ចំណេញ៨០ម៉ឺនរៀល​។ អ្វីដែលចំណេញទៀតនោះ គឺលោក ប៊ុនធឿន ចិញ្ចឹមកង្កែបនេះ អាចជួយផ្គត់ផ្គង់ទាំងជីវភាព និងជាស្បៀងអាហារប្រចាំថ្ងៃផងដែរ។

 ចំណែក​លោក ខុង សុធា ជាយោធា រស់នៅ ក្រុងសំរោង សង្កាត់បន្សាយរាក់ ក៏បានចាប់យកមុខរបរចិញ្ចឹមកង្កែបនេះដែរ។ លោក សុធា បានចិញ្ចឹមមេបា៦ក្បាល ផលិតកូនបាន១០០០ក្បាល ដោយអាចលក់បានប្រាក់ប្រមាណជាង ២លានរៀល ហើយចម្រាញ់ទុកចំនួន២០០ក្បាល ដើម្បីធ្វើពូជបន្ត៕

របរចិញ្ចឹមកង្កែប
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post