header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងថា ក្នុងមួយខែ នគរបាលចរាចរណ៍ម្នាក់ទទួលបានប្រាក់រង្វាន់ពីការផាកពិន័យចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍បានប្រមាណជាង២លានរៀល សម្រាប់រាជធានីភ្នំពេញ និងនគរបាលចរាចរណ៍តាមបណ្តាលខេត្តបានប្រមាណ២០ម៉ឺនរៀល ខណៈនគរបាលចរាចរណ៍នៅខេត្តតាកែវបានចំនួនតិចជាងគេ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃបានលើកឡើងថា ថវិកាដែលនគរបាលចរាចរណ៍ផ្លូវគោក ផាកពិន័យ ៥ភាគរយ ត្រូវចូលរដ្ឋនោះ មិនបានចូលរដ្ឋនោះទេ ដោយសារតែថវិកាទាំងនោះ ត្រូវបានយកមកបោះពុម្ពឯកសារបម្រើកិច្ចការនគរបាលដដែល។

លោកថា៖«ខ្ញុំបានបូកសរុបមើលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកដែលអនុវត្តន៍ផ្ទាល់ទទួលបានថវិកាផាកពិន័យដែលប្រាក់រង្វាន់នោះប្រមាណ២០ម៉ឺនរៀលនៅតាមបណ្តាខេត្ត ហើយនៅភ្នំពេញក្នុងមួយនាក់២លានរៀល ចំណែកប្រាក់ទទួលបានតិចជាងគេគឺនៅខេត្តតាកែវ»។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១,៦១៩លើក បណ្ដាលឱ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២,៤៤៩នាក់ (របួសធ្ងន់១,១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។ មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពីបើកបរ លើសល្បឿនកំណត់៣៣ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង១០ភាគរយ បត់១០ភាគរយ ស្រវឹង៦ភាគរយ កត្តាយានយន្ដ៤ភាគរយ និងងងុយ១ភាគរយ។ ទន្ទឹមនេះ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥ភាគរយ ស្លាប់ថយចំនួន១៧២នាក់ ស្មើ១៧ភាគរយ និងរបួសថយ៧៧៨នាក់ ស្មើ២៤ភាគរយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post